Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ភ័យព្រួយពីទំនាក់ទំនងស្អិតរមួតរវាង រុស្ស៊ី និងកូរ៉េខាងជើង

បានផុស

នៅ

មន្ត្រីស៊ើបការណ៍សម្ងាត់នៅទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងដែលកំពុងរីកដូចផ្សិតរវាងកូរ៉េខាងជើង និងរុស្ស៊ី អាចនឹងមានផលប៉ះពាល់ពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣​ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងជាច្រើនគ្រាប់ទៅកាន់គោលដៅរបស់អ៊ុយក្រែន ហើយកាលពីខែមករា មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងមូស្គូទៀត មុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចលើកទីមួយទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជាង ២០ ឆ្នាំ ។

រដ្ឋបាលលោក Biden មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ស្របពេលដែលទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានលើកឡើងពីបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីខែមករាថា ប្រសិ​នបើកូរ៉េខាងជើងអាចប្រើប្រាស់ទំនាក់ទំនងកាន់តែតឹងរ៉ឹងជាមួយរុស្ស៊ី ដើម្បីបន្ធូរបន្ថយឥទ្ធិពលរបស់ចិន វានឹងកាន់តែបង្កើនឥទ្ធិពលរបស់កូរ៉េខាងជើងក្នុងសាកល្បងនុយក្លេអ៊ែរ ។

បើយោងតាមអ្នកវិភាគបានឲ្យដឹងថា ហានិភ័យ​ដែលបង្អាក់​ផល​ប្រយោជន៍​អាមេរិក​មាន​ច្រើន ហើយពាណិជ្ជកម្មកូរ៉េខាងជើងជាមួយរុស្ស៊ីក៏អាចធ្វើឲ្យទណ្ឌកម្មដែលអាមេរិកបានដាក់លើកូរ៉េខាងជើងកាន់តែចុះខ្សោយផងដែរ ជាពិសេសថែមទាំងបង្កើនល្បឿនសេដ្ឋកិច្ច និងអាចជំរុញកម្មវិធីអភិវឌ្ឍន៍អាវុធកូរ៉េខាងជើងទៀតផង ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ​ក្រុង​ព្យុងយ៉ាងបានបង្កើនសមត្ថភាពបាញ់សាកល្បងគ្រាប់រ៉ុកកែតទាំង​រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​ឆ្ងាយ ខណៈអាមេរិកមានការព្រួយបារម្ភថា បច្ចេកវិទ្យានេះនឹងអនុញ្ញាតឲ្យកូរ៉េខាងជើងផ្លាស់ទីរ៉ុកកែតរបស់ខ្លួន និងលាក់ពួកវាពីការឃ្លាំមើលរបស់បរទេសកាន់តែងាយស្រួល ។ មួយវិញទៀតអាមេរិកបារម្ភអំពីការបាញ់សាកល្បងរបស់កូរ៉េខាងជើងអាចនឹងមានកំហុសឆ្គងបាញ់ទៅតំបន់ដែលមានប្រជាជនច្រើន បើ​ទោះ​បី​ជា​មិន​មាន​ចេតនា តែវាអាចបង្កឲ្យមានការបំផ្លិចបំផ្លាញដ៏មហាសាលបាន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម