ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ប្រតិបត្តិការវាយលុកទីក្រុង Rafah នឹងក្លាយជា ការសម្លាប់មនុស្សដ៏រង្គាល
ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ លោក Martin Griffiths ចេញមុខព្រមានខ្លាំងៗថា ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា អាចឈានទៅដល់ “ការសម្លាប់មនុស្សដ៏រង្គាល”។

លោកនិយាយថា តំបន់ហ្គាហ្សា បានទទួលរងការវាយលុកយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅ ដែលគ្មានអ្វីប្រៀបផ្ទឹមបានហើយ ផលវិបាកនៃការលុកលុយនៅ Rafah នឹងក្លាយជា “មហន្តរាយ”។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រើពាក្យសម្តីខ្លាំងៗ លោក Griffiths សង្កត់ធ្ងន់ថា មនុស្សជាងមួយលាននាក់ ត្រូវគេខ្ទប់ជាប់នៅ Rafah ដោយមើលឃើញសេចក្តីស្លាប់នៅនឹងមុខ។ ជនស៊ីវិលនៅទីនោះ មានអាហារតិចតួចណាស់ ហើយសឹងតែគ្មានថ្នាំសង្កូវ។ ពួកគេគ្មានកន្លែងសុវត្ថិភាពណា ដែលអាចទៅបាននោះទេ។ ដូច្នេះហើយ ការលុកលុយរបស់អ៊ីស្រាអែលលើទីក្រុងនេះ នឹងបណ្តាលឲ្យប្រតិបត្តិការមនុស្សធម៌ដែលផុយស្រួយរួចទៅហើយនោះ ធ្លាក់ចូលមាត់ទ្វារមរណៈ។

ការព្រមានរបស់លោក Griffiths កើតឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្តេជ្ញាកម្ចាត់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលលោកអះអាងថា កំពុងសំងំលាក់ខ្លួននៅក្នុងទីក្រុងនេះ។
Rafah គឺជាទីក្រុងតូចមួយនៅភាគខាងត្បូងជ្រោយហ្គាហ្សា ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ មុនពេលសង្រ្គាមផ្ទុះឡើង ទីនោះមានមនុស្សរស់នៅប្រហែល២៥០០០០នាក់ ប៉ុន្តែចាប់តាំងពីអ៊ីស្រាអែល បញ្ជាឲ្យជនស៊ីវិលជម្លៀសទៅភាគខាងត្បូងមក ចំនួនប្រជាជនរបស់ខ្លួនបានកើនឡើងដល់១.៥លាននាក់។

មនុស្សជាច្រើនកំពុងរស់នៅក្នុងតង់ជាមួយភាពអស់សង្ឃឹម ហើយនិយាយថា ពួកគេមិនដឹងថាទៅកន្លែងណាទៀតទេ។
ទីក្រុង Rafah បានស្ថិតរងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ហើយបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្ស៦៧នាក់ ត្រូវសម្លាប់នៅទីនោះ កាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កិច្ចចរចាបទឈប់បាញ់ កើតឡើងម្ដងទៀត ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅក្រុង Rafah
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


