ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធដែនសមុទ្របន្ទាប់ពីរងការស្តីបន្ទោស បាញ់រ៉ុកកែតដាក់មូលដ្ឋានអាមេរិកនៅ អ៊ីរ៉ាក់
ប្រទេសអ៊ីរ៉ង់បានធ្វើសមយុទ្ធកងនាវាចររួមគ្នាមួយនៅក្នុងមហាសមុទ្រឥណ្ឌាជាមួយរុស្ស៊ីនៅថ្ងៃនេះ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរងការស្តីបន្ទោសចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។
ទូរទស្សន៍រដ្ឋអះអាងថា “សមយុទ្ធខ្សែក្រវ៉ាត់សន្តិសុខសមុទ្រ” ដែលធ្វើឡើងនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសន្តិសុខនៃពាណិជ្ជកម្មតាមសមុទ្រ។
អ្នកនាំពាក្យសមយុទ្ធ ឧត្តមនាវីឯក Gholamreza Tahani បាននិយាយថា សមយុទ្ធក្នុងផ្ទៃក្រឡា១៧,០០០គីឡូម៉ែត្រការ៉េ គឺមានការចូលរួមពីកងទ័ពនិងឆ្មាំបដិវត្តអ៊ីរ៉ង់ បន្ថែមពីលើកងទ័ពជើងទ័ពជើងទឹកឥណ្ឌា។
លោកបានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីពង្រឹងសន្តិសុខពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ ទប់ទល់នឹងអំពើចោរកម្មនិងភេរវកម្មតាមសមុទ្រ និងការផ្លាស់ប្តូរព័ត៌មានគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ កងនាវាចរបាល់ទិករុស្ស៊ីបាននិយាយថា នាវារបស់ខ្លួនចំនួន៣គ្រឿងនឹងចូលរួមនៅក្នុងសមយុទ្ធនេះ ហើយថា លំហាត់នេះនឹងរួមបញ្ចូលទាំងការរំដោះនាវាពាណិជ្ជកម្ម ដែលត្រូវបានចោរប្លន់និងការបាញ់ពន្លត់អគ្គិភ័យផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា សមយុទ្ធនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល៣ថ្ងៃ ហើយកងនាវាចរឥណ្ឌាត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសមយុទ្ធនេះ ដើម្បីជាសារសន្តិភាពនិងមិត្តភាពសម្រាប់ប្រទេសជិតខាងនិងក្នុងតំបន់។
សមយុទ្ធនេះក៏នឹង “ពង្រីកទំនាក់ទំនងទ្វេភាគី” ជាមួយប្រទេសរុស្ស៊ីផងដែរ។
វាកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយក្រុមដែលគេជឿថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបណ្តាលឲ្យជនជាតិអាមេរិកជាច្រើននាក់រងរបួសនិងសម្លាប់អ្នកម៉ៅការបរទេសម្នាក់។
រ៉ុកកែត១០៧មីល្លីម៉ែត្រជាង១០គ្រាប់ ត្រូវបានបាញ់កាលពីយប់មិញដាក់ទីតាំងយោធាមួយក្នុងអាកាសយានដ្ឋានក្រុង Erbil ដែលជាកន្លែងឈរជើងរបស់កងទ័ព ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ចាប់តាំងពីឆ្នាំ២០១៤មក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


