ព័ត៌មានអន្ដរជាតិ
វៀតណាម មានសិស្សនិស្សិតសិក្សាក្រៅប្រទេសច្រើនជាងគេនៅ អាស៊ាន
វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី គឺជាប្រទេសទីផ្សារធំទាំងបីនៅអាស៊ាន ក្នុងក្របខណ្ឌដែលបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេសច្រើនជាងគេ ខណៈពេលដែលវៀតណាមជាប្រទេសឈរលំដាប់មុខគេ ។

របាយការណ៍ឆ្នាំ ២០២៤ ស្រាវជ្រាវពីតំបន់អាស៊ានដោយស្ថាប័នយូណេស្កូ (UNESCO) បង្ហាញទិន្នន័យថា សិស្ស-និស្សិតវៀតណាមនៅបរទេសមានជាង ២០ ម៉ឺននាក់តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមានប្រហែលជាង ១៣២,០០០ នាក់ ខណៈប្រទេសថៃមាន ៥៦,០០០ នាក់ ។
ក្នុងនោះប្រទេសគោលដៅធំៗចំនួន ២ របស់និស្សិតវៀតណាមមានប្រទេសជប៉ុន ពោលមាននិស្សិតវៀតណាមជាង៤៤,១០០នាក់ និងប្រទេសកូរ៉េខាងត្បូងមាននិស្សិតវៀតណាមជិត ២៥,០០០នាក់ ។ ចំណែកប្រទេសមួយចំនួនទៀតដូចសហរដ្ឋអាមេរិក ក៏មានចំនួននិស្សិតវៀតណាមប្រមាណ ២៣,១០០ នាក់ អូស្ត្រាលីមាន ១៤,១០០ នាក់ និងកាណាដា មានជិត ៩,០០០ នាក់ ដែលនេះនៅតែតិចជាងបណ្តាអាស៊ាន ។

ដោយផ្អែកតាមរបាយការណ៍ផ្សេងៗទៀត ទិន្នន័យពីស្ថាប័នស្រាវជ្រាវពីការអប់រំអន្តរជាតី ICEF ក៏បានបញ្ជាក់ដែរថា ប្រទេសវៀតណាមជាប្រទេសជាប់លំដាប់ថ្នាក់ទី ១០ លើពិភពលោកដែលមាននិស្សិតសិក្សានៅបរទេសច្រើនជាងគេ ។ ក្នុងនោះនិស្សិតវៀតណាមជាប់លំដាប់ទី ៥ ច្រើនជាងគេនៅអាមេរិក លេខ ២ នៅជប៉ុន លេខ ៦ នៅប្រទេសអូស្រ្តាលី និងលេខ ១ នៅកោះតៃវ៉ាន់ ហើយបើផ្ទៀងផ្ទាត់តាមទិន្នន័យពីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃប្រទេសវៀតណាមបង្ហាញថាត្រឹម ២០១៩ គឺមានសិស្ស-និស្សិតវៀតណាមប្រមាណ ១៩ ម៉ឺននាក់បានបញ្ជូនសិក្សានៅក្រៅប្រទេស ។
ជាមួយនឹងចំនួនដ៏ច្រើននេះ គឺមានហេតុផលមួយចំនួនដែលជំរុញឲ្យវៀតណាមក្លាយជាប្រទេសដែលមាននិស្សិតទៅរៀនច្រើនលំដាប់អន្តរជាតិ ដោយសារតែប្រមាណ ២៨% នៃប្រជាពលរដ្ឋវៀតណាមមានអាយុចន្លោះពី ១៦ ទៅ ៣០ ឆ្នាំ ហើយការចូលរៀននៅសាកលវិទ្យាល័យមានអត្រាកើនឡើងពី ១០% នៅឆ្នាំ២០០១ ទៅដល់ ២៩% នៅឆ្នាំជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះ ទិន្នន័យពីស្ថាប័នធនាគារ HSBC បង្ហាញថាគ្រួសារវៀតណាមនីមួយៗចំណាយទៅលើខ្ទង់សិក្សាប្រមាណ ៤៧% នៃចំណាយសរុប ។ ប្រជាជនវៀតណាមមានជីវភាពលំដាប់មធ្យមកើនឡើងច្រើន ដែលមានន័យថាពួកគេអាចមានលទ្ធភាពបញ្ជូនកូនចៅទៅរៀននៅក្រៅប្រទេសបាន ។
ដោយឡែក ហេតុផលកត់សម្គាល់មួយទៀតនោះគឺ តម្លៃសិក្សាក្នុងស្រុកសម្រាប់សាលាលំដាប់អន្តរជាតិអាចចំណាយប្រមាណ ៣៤,៧០០ ដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងតម្លៃចំណាយនៅបរទេសដែរ ខណៈពេលដែលគុណភាពនៅក្រៅគឺល្អជាង ។ ដូច្នេះការសិក្សានៅក្រៅប្រទេសចាប់ពីកម្រិតវិទ្យាល័យនៅវៀតណាមកំពុងកើនឡើងច្រើន ពោលគឺចាប់ពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ៕

ដោយ៖ មាន រតនា
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


