ព័ត៌មានអន្ដរជាតិ
ឆេះយន្តហោះពេលកំពុងធ្វើដំណើរចេញពីខេត្តមួយរបស់ ថៃ ខណៈអ្នកជិះ ស្លន់ស្លោរកទឹកពន្លត់
យោងតាមការចុះផ្សាយសារព័ត៌មាន Daily News Online បានបញ្ចាក់ពីហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្ដាលឲ្យអ្នកដំណើរលើយន្តហោះជាច្រើននាក់ភ័យស្លន់ស្លោ បន្ទាប់ពីមានផ្សែងហុយទ្រលោមចេញពី Power bank ដែលឆាបឆេះឡើងមក។

ហេតុការណ៍នេះបានកើតឡើងដោយសារតែអ្នកដំណើរម្នាក់បានថតដោយចៃដន្យ ហើយបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ក្រោមឈ្មោះថា Stamp Pirachat Aryuyo តាមរយៈវីដេអូឃ្លិបនៃពេលវេលាដ៏គួរឲ្យភ័យខ្លាចបំផុតនៅពេលដែលផ្សែងហុយចេញ ជាមួយនឹងចំណងជើងខ្លីមួយថា «រៀបនឹងដេកលក់ហើយ បែរមកភ័យរឿងអគ្គិភ័យម្ដង»។
ក្នុងនោះផងដែរ ម្ចាស់ហ្វេសប៊ុកដដែលបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន Daily News Online ដោយធ្វើការបញ្ជាក់ថា ជើងហោះហើរបានចេញដំណើរពីអាកាសយានដ្ឋានដនមឿង ឆ្ពោះទៅខេត្តនគរស៊ីធម្មរាត។ ប៉ុន្តែក្នុងពេលធ្វើដំណើរ ស្រាប់តែមានសំឡេងស្រែកស្លន់ស្លោពីសំណាក់ភ្ញៀវក្នុងយន្តហោះ នៅពេលពួកគេឃើញផ្កាភ្លើង និងផ្សែងចេញពីកន្លែងដាក់ឥវ៉ាន់ជាន់ខាងលើ។ ភ្លាមៗនោះដែរ អ្នកចំណើរជាច្រើនបានសម្រុកនាំគ្នាជួយយកទឹកមកបាញ់ពន្លត់ ដូចបានបង្ហាញក្នុងឃ្លិបក្នុងហ្វេសប៊ុក។
មួយសន្ទុះក្រោយមក បុគ្គលិកលើយន្តហោះក៏បានយកបំពង់ពន្លត់អគ្គីភ័យមកជួយពន្លត់។ ចំណែកឯការហោះហើរវិញ ការចុះចតនឹងបន្តដំណើរការដូចធម្មតាដូចគ្មានរឿងហេតុកើតឡើងទាល់តែសោះ។ ក្រោយពេលកើតហេតុ មិនមានការពន្យល់ ឬការជូនដំណឹងពីពីឡុតឬបុគ្គលិកម្នាក់ណាទាល់តែសោះ។ ស្របពេលដែលអ្នកដំណើរជាច្រើន បានជជែកគ្នានិងប្រាប់ថា មូលហេតុមកពី power bank តែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំចិនម្នាក់ត្រូវគេស្ងើចសរសើរ ក្រោយផ្លាស់ប្ដូរជីវិតពីកម្មកររោងចក្រ ក្លាយជាសេដ្ឋីនី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


