ព័ត៌មានអន្ដរជាតិ
២០២៣ ជាឆ្នាំសុខសាន្តបំផុត សម្រាប់វិស័យអាកាសចរណ៍ពិភពលោក
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និយាយនៅសប្តាហ៍នេះថា ត្បិតជើងហោះហើរដឹកអ្នកដំណើរ មានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លាក៏ដោយ ក៏២០២៣ គឺជាឆ្នាំសុវត្ថិភាពបំផុតមិនធ្លាប់មានសោះ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសពាណិជ្ជកម្ម។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមខាងលើដែលផ្សាយដោយ AFP, ឆ្នាំមុន មានគ្រោះថ្នាក់ធ្ងន់ធ្ងរតែមួយលើកប៉ុណ្ណោះ នោះគឺហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរ ATR turboprop ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti របស់ប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សចំនួន៧២នាក់។
IATA អះអាងថា ខ្លួនបានរាប់ឧបទ្ទវហេតុចំនួន២៩លើកផ្សេងទៀតក្នុងឆ្នាំដដែលនោះ ប៉ុន្តែមិនមានអ្នកស្លាប់ឬខូចយន្តហោះអ្វីទេ។

បើងាកទៅមើលឆ្នាំ២០២២ឯណោះវិញ មានគ្រោះថ្នាក់កើតឡើងសរុប៤២លើក ហើយក្នុងនោះមានហេតុការណ៍សាហាវចំនួន៥លើក ដែលឆក់យកជីវិតមនុស្ស១៥៨នាក់។
តាមរបាយការណ៍របស់ IATA, ឆ្នាំ២០២៣ មានហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់ទាបបំផុត មិនធ្លាប់ជួបក្នុងកំណត់ត្រា។ អត្រាធ្លាក់ទាបនេះត្រូវបានគេកត់ត្រា ថ្វីបើចំនួនជើងហោះហើរកាលពីឆ្នាំមុនបានស្ទុះឡើង១៧% ស្មើនឹង៣៧.៧លានជើងក៏ដោយ។

លោក Willie Walsh អគ្គនាយក IATA និយាយថា “ត្បិតអីការហោះហើរគឺជាជម្រើសមានសុវត្ថិភាពបំផុតមួយរបស់អ្នកដំណើរក៏ដោយ ប៉ុន្តែវាតែងតែមានចំណុចត្រូវកែលម្អ ខណៈដើមឆ្នាំ២០២៤នេះ ហាក់មានហេតុការណ៍កើតឡើងផ្ទួនៗគួរឲ្យកត់សម្គាល់ តួយ៉ាងដូចជាករណីឆេះយន្តហោះនៅទីក្រុងតូក្យូប្រទេសជប៉ុន ជាដើម”។
សូមបញ្ជាក់ថា IATA តំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន៣២០ ដែលរួមចំណែក៨៣%នៃចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោក ហើយស្ថិតិរបស់ IATA មិនរាប់ជើងហោះហើរអាជីវកម្ម យោធា និងឯកជនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


