ព័ត៌មានអន្ដរជាតិ
ភាពតានតឹងនៃវិស័យអាកាសចរណ៍នៅអ៊ឺរ៉ុប កំពុងផ្ទុះឡើង
ដោយសារកត្តាវិបត្តិសេដ្ឋកិច្ចសកល បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មអាកាសចរណ៍នៅអ៉ឺរ៉ុប ។ គេបានរកឃើញ មានជើងហោះហើររាប់ពាន់ជើងត្រូវបាពន្យាពេល និងលុបចោល នៅប្រទេសអ៊ីតាលី បែលហ្ស៊ិក អាល្លឺម៉ង់ បារាំង ព្រមទាំងអាកាសយានដ្ឋានជាច្រើនទៀតនៅទូទាំងទ្វីបអឺរ៉ុប ។

ជាមួយនឹងសេដ្ឋកិច្ចអាប់អួរ និយោជិតក្នុងឧស្សាហកម្មជាច្រើនជាទូទៅត្រូវបានកាត់បន្ថយប្រាក់ខែ។ ហើយមនុស្សជាច្រើនបានបង្ខំចិត្តទទួលយកការងារដែលមានប្រាក់ឈ្នួលទាប ។
មិនខុសគ្នាពីវិស័យផ្សេងឡើយ សកម្មភាពកាត់បន្ថយប្រាក់ខែនិយោជិត ក៏ត្រូវបានអនុវត្តនៅក្នុងវិស័យទេសចរណ៍នៅអ៉ឺរ៉ុបផងដែរ ហើយមូលហេតុដែលនាំឱ្យជើងហោះហើររាប់ពាន់ជើងត្រូវបានពន្យា និងលុបចោលនោះ គឺដោយសារការធ្វើកូដកម្មពីសំណាក់បុគ្គលិក ដែលសកម្មភាពនេះបានអូសបន្លាយចាប់តាំងពីចុងឆ្នាំ ២០២៣ រហូតដល់ខែមករា ឆ្នាំ ២០២៤ ។ ជាក់ស្ដែង បុគ្គលិកនៅអាកាសយានដ្ឋានក្នុងទីក្រុង Alicante (អេស្ប៉ាញ) បានប្រកាសពីកូដកម្មរយៈពេលខ្លីជាបន្តបន្ទាប់នៅពេលថ្ងៃ ដោយចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៤ ខែមករា។ ជាពិសេស ការគ្រប់គ្រងសន្តិសុខ និងសកម្មភាពរៀបចំឥវ៉ាន់នៅអាកាសយានដ្ឋាននឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីម៉ោង ៨:៤៥ ព្រឹក ដល់ ៩:៤៥ ព្រឹក និង ៦:០០ ល្ងាច។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Iberia ប្រទេសអេស្ប៉ាញ ទើបតែជួបប្រទះការធ្វើកូដកម្មរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ៥ ដល់ទី៨ ខែមករា ៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ Zingnews
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


