Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ទិសដៅអភិវឌ្ឍព្រលានយន្តហោះចំនួន ២ ទៅជាលំដាប់កំពូលលើលោក

បានផុស

នៅ

នាយករដ្ឋ​មន្រ្តី​ថៃលោក ​​សេដ្ឋា ថាវីស៊ីន​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​​សុក្រ ទី១ ខែមីនា​ថា ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​​​អាកាស​ចរ​អាស៊ី​​លំដាប់​កំពូល​ទី ​៥០ ​លើ​ពិភព​លោក​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ និង​ឈានទៅ​ដល់​លំដាប់​កំពូល​ទី ​២០ ក្នុង​រយៈ​ពេល ​​៥ ​ឆ្នាំ​ខាង​មុខ ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Khaosod

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្រ្តី​ថៃ បាន​ប្រកាស​ដូច​​ខាង​លើ​នេះ​នៅ​ឯ​វិមាន​​រាជ​រដ្ឋាភិបាល ដែល​ទិស​ដៅ​នេះ​ជា​ផ្នែក​មួយ​​នៃ​ចក្ខុ​វិស័យ​​របស់​​រដ្ឋាភិបាល​របស់​លោក ក្រោម​ប្រធាន​បទ “ពន្លឺ​​ប្រទេស​ថៃ​” ដែល​នឹង​ត្រូវ​​ចូល​រួម​អនុវត្ត​យ៉ាង​សកម្ម​ពី​សំណាក់​ភាគី​ពាក់​ព័ន្ធ​រវាង​ផ្នែក​ឯកជន និង​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​​ទី​៣០​ របស់​ថៃ​រូប​នេះ​។

ផែន​ការ​វិវឌ្ឍ​​ព្រលាន​យន្តហោះ​សុវណ្ណ​ភូមិ​នោះ រួម​មាន​ការ​បញ្ចូល​​​បន្ថែម​សេវា​ប្រកប​ដោយ​គុណភាព ការ​សាង​សង់​អគារ​ទំនើប​សម្រាប់​​សម្រួល​ដល់​អ្នក​ដំណើរ ផ្តល់​នូវ​ផលិត​ផល​សំបូរ​បែប​​នៅ​ឯ​ព្រលាន ក៏​ដូច​ជា​សម្រួល​ដល់​​អ្នក​ដំណើរ​មិន​ឲ្យ​រង់​ចាំ​យូរ​ជា​ដើម ដែល​ទាំង​អស់​នេះ​រដ្ឋាភិបាល​លោក​ សេដ្ឋា ថាវីស៊ីន ​​កំពុង​ធ្វើ​ ប៉ុន្តែ​ត្រូវ​ការ​ពេល​ប្រមាណ ​៦ ​ខែ​​ទៀត​ដើម្បី​បញ្ចប់​ ។

ទន្ទឹម​នឹង​​នេះ លោក ​សេដ្ឋា ក៏​បាន​បន្ថែម​ទៀត​ថា សម្រាប់​ព្រលាន​យន្តហោះ​ដន​​មឿង នៅ​បាង​កក ក៏​នឹង​ត្រូវ​អភិវឌ្ឍ​បន្ថែម​ជា​មួយ​គ្នា​ផង​ដែរ​ ដោយ​សង់​សាល​​អគារ​បន្ថែម ការ​ពង្រីក​ចំណត​រថយន្ត​​ដែល​អាច​​ផ្ទុក​បាន​ប្រមាណ​ជាង ​៧ ​ពាន់​គ្រឿង ក៏​ដូច​បរិក្ខារ​ផ្សេង​ៗ​ទៀត​ដែល​អាច​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ដែល​នឹង​កើន​ឡើង​ពី​ ៣០​ ទៅ​ ៥០ ​លាន​នាក់​ជា​ប្រចាំ​ឆ្នាំ​។

ជាចុងក្រោយលោកនាយករដ្ឋមន្ត្រីលើកឡើងថា “អំឡុង​ពេល​ ខ្ញុំ​ទស្សនកិច្ច​​នៅ​អឺរ៉ុប​​នា​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ប្រាប់​ដល់​សាធារណជន​ពី​ចក្ខុ​វិស័យ​របស់​​ប្រទេស​ថៃ។ វា​ជា​គ្រឿង​បន្ថែម​ ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​អ្វី​ដែល​យើង​នឹង​មាន​នៅ​ឆ្នាំ​ក្រោយ​ ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ច្បាស់​ជឿ​ជាក់​ថា អ្នកទេសចរនឹង​​ចូល​ចិត្ត​ ហើយ​នឹង​នាំ​កំណើន​ភ្ញៀវ​ទេសចរ​បន្ថែម​​ធ្វើ​ដំណើរ​មក​លេង​ថៃ” ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម