ព័ត៌មានអន្ដរជាតិ
បើលោក ត្រាំ ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់
នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន និយាយថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតមែន គាត់នឹងមិនផ្តល់លុយជួយដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីឡើយ ហើយទីក្រុងកៀវនឹងចប់ ជាក់ជាមិនខាន។

បន្ទាប់ពីជួបពិភាក្សាជាមួយលោក ត្រាំ នៅរដ្ឋ Florida, នាយករដ្ឋមន្ត្រីអភិរក្សនិយមហុងគ្រី បានលើកឡើងថា លោក ត្រាំ នឹងមិនផ្តល់លុយសូម្បីមួយកាក់ នៅក្នុងសង្គ្រាមអ៊ុយក្រែន – រុស្ស៊ី។ នោះហើយជាមូលហេតុដែលសង្រ្គាមនឹងត្រូវបញ្ចប់។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីប៉ុន្មានខែមុន ដែលអតីតប្រធានាធិបតីអាមេរិកបានសន្យាថានឹងបញ្ចប់ភ្លើងសង្រ្គាម ក្នុងរយៈពេលត្រឹម២៤ម៉ោង ប្រសិនបើជាប់ឆ្នោត ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតទេថាតើ នឹងបញ្ចប់សង្គ្រាមដោយរបៀបណា។

លោក Orban ប្រាប់ទូរទស្សន៍ M1 របស់ហុងគ្រី កាលពីថ្ងៃចន្ទទី១១ខែមីនាថា “ច្បាស់ណាស់ អ៊ុយក្រែនមិនអាចឈរដោយខ្លួនឯងបានទេ។ ប្រសិនបើអាមេរិកមិនផ្តល់លុយនិងសព្វាវុធ រួមជាមួយនឹងអឺរ៉ុបទេនោះ សង្រ្គាមនឹងចប់ ហើយប្រសិនបើអាមេរិកមិនផ្តល់លុយទេ អឺរ៉ុបតែម្នាក់ឯង ក៏មិនអាចផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមបានដែរ បន្ទាប់មកសង្រ្គាមនឹងចប់ អ៊ុយក្រែននឹងចប់”។
នាយករដ្ឋមន្ត្រីហុងគ្រី បានរងការរិះគន់ម្តងហើយម្តងទៀតពីសំណាក់មេដឹកនាំសហភាពអឺរ៉ុប ព្រោះតែការបន្តចងសម្ព័ន្ធភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាប់តាំងពីទីក្រុងមូស្គូ បើកការលុកលុយពេញទំហឹងលើអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។

មិនដូចប្រទេសលោកខាងលិចផ្សេងឡើយ លោក អរបាន តែងបដិសេធបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ដោយបញ្ជាក់ម្តងហើយម្តងទៀតថា ទីក្រុងកៀវ មិនអាចយកឈ្នះលើរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរបានឡើយ។
ងាកទៅសហរដ្ឋអាមេរិកឯណោះវិញ បើក្លាយជាប្រធានាធិបតីមែន លោក ត្រាំ នឹងត្រូវចុះហត្ថលេខាលើវិក្កយបត្រចំណាយ ដែលឆ្លងមកពីសភា ខណៈកន្លងមក គាត់ធ្លាប់បង្ហាញជំហរថា សហរដ្ឋអាមេរិក មិនគួរបន្តផ្តល់មូលនិធិដល់វិស័យការពារជាតិអ៊ុយក្រែនទេ។

មេដឹកនាំសហភាពអឺរ៉ុបមានការព្រួយបារម្ភកាន់តែខ្លាំងថា ការឡើងកាន់តំណែងជាលើកទីពីររបស់លោក ត្រាំ នឹងបណ្តាលឲ្យជំនួយផ្នែកយោធានិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាណាតូ ធ្លាក់ចុះខ្លាំងបំផុត។
វិក្កយបត្រជំនួយបរទេសទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារដល់អ៊ុយក្រែន ត្រូវជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ដោយសារតែមានការប្រឆាំងពីគណបក្សសាធារណរដ្ឋ ព្រោះពួកគេនិយាយថា លុយដែលយកទៅបោះចោលនៅអ៊ុយក្រែន គួរទុកដើម្បីយកទៅពង្រឹងសន្តិសុខនៅព្រំដែនសហរដ្ឋអាមេរិកវិញ ល្អជាង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រវាង បៃដិន និង ត្រាំ តើ ពូទីន ចង់ឲ្យនរណា ជាប់ឆ្នោតជាង?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


