Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចោទ អាមេរិក បើកដៃឲ្យ អ៊ីស្រាអែល វាយប្រហារនៅ ស៊ីរី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបើកដៃឲ្យអ៊ីស្រាអែលសម្រាប់ការវាយប្រហារលើអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់ ៧ នាក់រួមទាំងឧត្តមសេនីយ៍ ២ នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងប្រទេសអឺរ៉ុបចំនួន ២ ទៀតមិនបានថ្កោលទោសចំពោះការវាយប្រហារមួយនេះនោះទេ ដែលនេះហាក់ដូចជាការផ្ដល់ភ្លើងខៀវឲ្យអ៊ីស្រាអែលក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម ស្របពេលដែលអាមេរិកគឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អ៊ីស្រាអែលស្រាប់ផង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថានឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល បន្ទាប់ពីការកំណត់គោលដៅទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។

ជាមួយគ្នានេះ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏បានរំឭកឡើងវិញនូវការគាំទ្រទៅដល់អ៊ីរ៉ង់សម្រាប់ការឆ្លើយតបចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ដែលជាមន្ត្រីយោធាជាន់ខ្ពស់នៅក្នុងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Quds ក៏ដូចជាការភ័យខ្លាចនៃការរីករាលដាលសង្គ្រាមទៅកាន់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ា ខណៈចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងមក ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានកើនឡើងឥតឈប់ឈរ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលមិនមានការអត្ថាធិប្បាយណាមួយលើការវាយប្រហារលើមូលដ្ឋានអ៊ីរ៉ង់នៅក្នុងរដ្ឋធានីស៊ីរីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកសូមឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវលើរឿងនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ពល​ការិនី​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រីករាយ​ពេល​ក្រសួង​ប្រាប់​ពី​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង និង​ការសិក្សា​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ២ ម៉ោង មុន

១០ថ្ងៃ តុលាការចាត់ការលើសំណុំរឿងក្មេងទំនើង៧៣ករណី ឃាត់ខ្លួនជនសង្ស័យ៣២០នាក់  និងតាមចាប់១៥៨នាក់

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម

សន្តិសុខសង្គម៦ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

សន្តិសុខសង្គម១៤ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម