Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ពិចារណាជម្រើសសងសឹកលើ អ៊ីរ៉ង់

បានផុស

នៅ

អ៊ីស្រាអែលកំពុងពិចារណាជម្រើសជាច្រើនដើម្បីសងសឹកទៅលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលមកលើទឹកដីខ្លួន ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៧ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអ៊ីស្រាអែលកំពុងថ្លឹងថ្លែងនូវការឆ្លើយតបដ៏មានសក្តានុពលចំពោះការវាយលុករបស់អ៊ីរ៉ង់ ខណៈដែលគណៈរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះបានជួបប្រជុំគ្នាម្តងទៀតកាលពីថ្ងៃអង្គារ ក្នុងការជ្រើសរើសពេលវេលាសមស្របណាមួយដើម្បីបើកការវាយប្រហារសងសឹក ។

យោងតាមសារព័ត៌មាន NBC បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួនបាននិយាយថា អ៊ីស្រាអែលអាចឆ្លើយតបជាមួយនឹងការវាយប្រហារនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ដូចជានៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ស្តុកអាវុធ ។

គួររំឭកថា កាលពីចុងសប្តាហ៍មីស៊ីលអ៊ីរ៉ង់ជាង ៣០០ គ្រាប់បានបាញ់ស្រោចមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដើម្បីជាការសងសឹកចំពោះការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់សមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមជាច្រើនរូប រួមទាំងមេបញ្ជាការជាន់ខ្ពស់ ២ រូបផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក៏បានសម្តែងការគាំទ្រចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលផងដែរ ដោយហៅវាថាជាការឆ្លើយតបដ៏សក្តិសមចំពោះការវាយប្រហារនៅក្នុងប្រទេសស៊ីរី ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម