ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្អាកការដឹកគ្រាប់បែកឲ្យទៅអ៉ីស្រាអ៊ែល ព្រួយបារម្ភរឿងវាយលុកនៅ Rafah
គម្រោងបញ្ជូនគ្រាប់បែករបស់អាមេរិកឲ្យទៅអ៉ីស្រាអ៊ែល ត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយ កាលពីសប្ដាហ៍មុន ដោយអាមេរិកព្រួយបារម្ភថា អ៉ីស្រាអ៊ែលអាចនឹងបើកការវាយប្រហារខ្នាតធំទៅលើទីក្រុង Rafah នៃតំបន់កាហ្សា ដែលវាគឺជាទង្វើផ្ទុយពីបំណងរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៨ ខែឧសភា។

ជំនួយរបស់អាមេរិកនេះ ដំបូងឡើយគ្រោងនឹងដឹកគ្រាប់បែកប្រភេទទម្ងន់ ៩០០គីឡូក្រាម និងប្រភេទទម្ងន់ ២២៥គីឡូក្រាម ទៅអ៉ីស្រាអ៊ែល តែត្រូវផ្អាកវិញ ព្រោះអាមេរិក បារម្ភថា អ៉ីស្រាអ៊ែលអាចប្រើគ្រាប់បែកទាំងនោះយកទៅបំផ្ទុះនៅតំបន់ប្រជុំជន ដែលមានជនស៊ីវិលរស់នៅច្រើនជាង ១លាននាក់។
ការផ្អាកជំនួយលើកនេះ ឆ្លុះបញ្ចាំងពីការទាមទាររបស់អាមេរិក ដែលប្រាប់ឲ្យអ៉ីស្រាអ៊ែលត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជីវិតជនស៊ីវិលដែលមិនដឹងអីនៅតំបន់កាហ្សា។ កាលពីថ្ងៃទី៧ ខែឧសភា អាមេរិកបានបដិសេធមិនបញ្ជាក់ថា ការផ្អាកជំនួយទៅអ៉ីស្រាអ៊ែលត្រូវធ្វើដល់ពេលណានោះទេ។

គួររំឭកថា ការវាយប្រហាររបស់ក្រុមហាម៉ាស នៅភាគខាងត្បូងអ៉ីស្រាអ៊ែល ធ្វើឡើងនៅក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០នាក់ និង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង។ អ៉ីស្រាអ៊ែល បានសងសឹកវិញដោយបើកការវាយប្រហារតាមដែនអាកាស និងជើងគោក ក្នុងនោះមានពលរដ្ឋប៉ាឡេស្ទីនបានស្លាប់ ៣៤ ៥៦៨នាក់ ខណៈ ៧៧ ៧៦៥នាក់ផ្សេងទៀតរងរបួស។
សភាអាមេរិក កាលពីខែមេសាកន្លងទៅ បានអនុម័តកញ្ចប់ជំនួយថវិកាសន្តិសុខជាតិចំនួន ៩៥ពាន់លានដុល្លារឲ្យទៅបណ្ដាសម័ន្ធមិត្ត ហើយក្នុងនោះអ៉ីស្រាអ៊ែលទទួលបានជំនួយយោធាជាង ១៤ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


