ព័ត៌មានអន្ដរជាតិ
មនុស្សជិត ២០០ នាក់នៅ ជប៉ុន សម្រុកទៅតេស្តមើលខូចក្រលៀនឬអត់ ក្រោយប្រើអាហារបំប៉នខុសស្ដង់ដារ
មនុស្សជិត ២០០ នាក់នៅក្នុងប្រទេសជប៉ុនបានសម្រុកទៅធ្វើតេស្តរកមើលថាតើមានបញ្ហាខូចក្រលៀនដែរឬអត់ បន្ទាប់ពីទទួលទានអាហារបំប៉នមួយប្រភេទផ្ទុកទៅដោយសារធាតុម្យ៉ាងឈ្មោះ “beni-koji” ដែលមានធាតុផ្សំដូចជា អង្ករលាយជាមួយនឹងមេដំបែ ជាធាតុមួយត្រូវគេសន្មត់ថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ឬខ្លាញ់អាក្រក់បាន ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិ NHK កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

គិតត្រឹមខែមេសា មនុស្សចំនួន ១៨៩ នាក់បានញាប់ដៃញាប់ជើងរត់ទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្តថាតើមានផលប៉ះពាល់ទៅដល់តម្រងនោម ឬក្រលៀនដែរឬក៏យ៉ាងណា បន្ទាប់ពីប្រើប្រាស់ផលិតផលប្រមាណជា ៣ ប្រភេទរបស់ក្រុមហ៊ុនឱសថ Kobayashi Pharmaceutical ។
ទន្ទឹមនោះ មានតែមនុស្ស ១៥ នាក់ប៉ុណ្ណោះដែលមិនបង្ហាញអាការៈរោគពីបញ្ហាខូចក្រលៀន ប៉ុន្តែចំពោះអ្នកផ្សេងទៀតគ្រូពេទ្យបានបង្ហាញពីលទ្ធផលតេស្តថា ភាគច្រើននៃអ្នកទាំងនោះបង្ហាញរោគសញ្ញាពាក់ព័ន្ធដូចជា មុខងារតម្រងនោមមានភាពមិនប្រក្រតី បាត់បង់ចំណីអាហារ អស់កម្លាំង និងទឹកនោមប្រែពណ៌ជាដើម ។

ស្របពេលជាមួយគ្នានេះ ក្នុងចំណោមអ្នកជំងឺ ៩៤ នាក់ដែលបានធ្វើតេស្តជាលិកាតម្រងនោមបានបង្ហាញថា ៤៣.៥ ភាគរយនៃអ្នកជំងឺមានបញ្ហារលាកតម្រងនោម ហើយ ២៨.៣ ភាគរយមានដំបៅរលួយ ឬឈានទៅដល់ការខូចក្រលៀនតែម្ដង ។
អាហារបំប៉នជាប្រភេទថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុនឱសថ Kobayashi Pharmaceutical ដែលមានមូលដ្ឋាននៅទីក្រុងអូសាកាផ្ទុះល្បីធ្វើឲ្យខូចក្រលៀន ខណៈក៏មានមនុស្សមួយចំនួនស្លាប់បាត់បង់ជីវិតផងដែរ បន្ទាប់ពីទទួលទានអាហារបំប៉នដែលល្បីប្រើទៅជួយឲ្យស្រួលខ្លួន និងមានសុខភាពល្អមួយនេះ ។ ទោះយ៉ាងណា ខាងក្រុមហ៊ុនក៏បានចេញមុខទទួលស្គាល់កំហុស និងបានប្រមែប្រមូលផលិតផលរបស់ខ្លួនចូលរោងចក្រវិញផងដែរ ៕
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ជប៉ុនមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥ នាក់ហើយ បន្ទាប់ពីប្រើប្រាស់អាហារបំប៉នដែលមានសារធាតុ “beni-koji” ខណៈមនុស្សប្រមាណ ១១0 នាក់ផ្សេងទៀតកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយជនរងគ្រោះទាំងនោះសុទ្ធសឹងតែមានបញ្ហាក្រលៀន និងសុខភាពផ្សេងទៀតជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៣ ប្រទេសនៅ អាស៊ាន ក្លាយជាមុខព្រួញទេសចរណ៍ល្បីៗទាំង ១០ របស់ ចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


