ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀងកំពង់ផែឥណ្ឌា-អ៊ីរ៉ង់ អាចទទួលទណ្ឌកម្មពីអាមេរិក
សហរដ្ឋអាមេរិក បានប្រកាសថា ទណ្ឌកម្មអាចនឹងដាក់ចេញចំពោះប្រទេសណា ដែលសហការពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ការព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌា បានចុះកិច្ចសន្យារយៈពេល១០ឆ្នាំជាមួយអ៊ីរ៉ង់ នៅលើគម្រោងកំពង់ផែ Chabahar កាលពីពេលថ្មីៗកន្លងទៅ។

កាលពីថ្ងៃទី១៣ ខែឧសភា ឥណ្ឌា បានចុះកិច្ចព្រមព្រៀងរយៈពេលវែងជាមួយអ៊ីរ៉ង់ ដើម្បីអភិវឌ្ឍកំពង់ផែរបស់ខ្លួន ដោយពីមុនប្រទេសទាំង២ក៏ធ្លាប់សហការគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៦កន្លងទៅ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា បានហៅកិច្ចព្រមព្រៀងតម្លៃ៣៧០លានដុល្លារនេះថាជា “ពេលវេលាប្រវត្តិសាស្ត្រក្នុងចំណងមិត្តភាពឥណ្ឌា-អ៊ីរ៉ង់”។
វាជាដំណឹងរីករាយសម្រាប់ប្រទេសទាំង២ តែអាមេរិកហាក់មិនពេញចិត្តសោះឡើយ ព្រោះនេះបង្ហាញពីការរំលោភបំពានទណ្ឌកម្មរបស់ខ្លួនដែលបានដាក់លើរដ្ឋាភិបាលតេហេរ៉ង់។ អាមេរិកបានអនុវត្តទណ្ឌកម្មជាង៦០០ លើអង្គភាពដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅអំឡុងពេល៣ឆ្នាំកន្លងមកនេះ។

លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីម្សិលមិញថា ទណ្ឌកម្មលើអ៊ីរ៉ង់នៅតែមានដដែល ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីតោន នឹងបន្តអនុវត្តវាបន្ថែមទៀត។ លោក ថា “អង្គភាពណាក៏ដោយ បុគ្គលណាក៏ដោយ ឲ្យតែហ៊ានពិចារណាធ្វើកិច្ចព្រមព្រៀងជំនួញជាមួយអ៊ីរ៉ង់ ត្រូវដឹងខ្លួនអំពីហានិភ័យខ្ពស់ដែលពួកគេកំពុងបណ្ដោយខ្លួនប្រឈមជាមួយ ព្រមទាំងហានិភ័យនៃទណ្ឌកម្មដែលត្រូវដាក់”។
ពាក់ព័ន្ធនឹងការលើកឡើងរបស់អាមេរិក រដ្ឋាភិបាលឥណ្ឌានៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។
សូមបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្ដើមដំណើរការកំពង់ផែ Chabahar នាចុងឆ្នាំ២០១៨។ កំពង់ផែនេះ អនុញ្ញាតឲ្យឥណ្ឌាអាចដឹកទំនិញ និងផលិតផលតាមផ្លូវទឹកទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងអាស៊ីកណ្ដាល ជំនួសឲ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ប៉ាគីស្ថាន ខណៈដែលប្រទេសទាំង២កំពុងមានភាពតានតឹងនឹងគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


