ព័ត៌មានអន្ដរជាតិ
ឥណ្ឌា រងគ្រោះដោយរលកកម្តៅ អូសបន្លាយពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្ត
តាមសេចក្តីរាយការណ៍របស់ NDTV នៅថ្ងៃអង្គារទី១១ខែមិថុនា ប្រទេសឥណ្ឌា កំពុងរងគ្រោះដោយរលកកម្តៅដែលអូសបន្លាយពេលយូរបំផុតមិនធ្លាប់ជួបប្រទះសោះក្នុងប្រវត្តិសាស្រ្ត។

តំបន់រងគ្រោះធ្ងន់ធ្ងរបំផុត គឺភាគខាងជើងប្រទេស ដែលរលកកម្តៅបានវាយប្រហារយ៉ាងចាស់ដៃ ចាប់តាំងពីពាក់កណ្តាលខែឧសភាមកម្ល៉េះ ពោលគឺសីតុណ្ហភាពជាមធ្យមបានកើនលើស ៤៥អង្សាទៅទៀត ខណៈអ្នកជំនាញអាកាសធាតុរដ្ឋ ព្រមានថា កម្តៅមិនទាន់បញ្ចប់ត្រឹមនេះទេ ហើយប្រជាជននឹងត្រូវស៊ូទ្រាំជាមួយអាកាសធាតុ អាក្រក់ជាបន្តទៀត។
បើគិតចាប់ពីខែមីនាដល់ខែឧសភាឆ្នាំនេះ ឥណ្ឌា បានកត់ត្រាចំនួនមនុស្សស្លាប់ ៥៦នាក់ដោយកម្តៅ និងមានករណី Heat Stroke ជិត ២៥ ០០០ករណីទៀត។

កាលពីថ្ងៃទី២៩ខែឧសភា ទីក្រុង Mungeshpur បានកត់ត្រាសីតុណ្ហភាពក្នុងកម្រិតខ្ពស់បំផុតឈានដល់ ៥២.៩អង្សាសេ ខណៈនៅថ្ងៃដដែលនោះ ទីក្រុងចំនួន១៧ទៀត បានជួបប្រទះសីតុណ្ហភាព ៤៩អង្សាសេ។
ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា លោក Mrutyunjay Mohapatra បាននិយាយក្នុងបទសម្ភាសជាមួយកាសែត Indian Express ថា “នេះគឺជារលកកម្តៅអូសបន្លាយពេលដ៏យូរបំផុតព្រោះវាវាយប្រហារសឹងតែ២៤ថ្ងៃទៅហើយ នៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា”។

ទោះបីជាយ៉ាងណាក៏ដោយ កម្តៅនឹងធូរស្រាលវិញពេលដែលរដូវភ្លៀងមូសុងប្រចាំឆ្នាំចូលមកដល់ ប៉ុន្តែលោក Mohapatra ក៏ព្រមានដែរថា មុនរដូវនោះមកដល់ ប្រជាជនគួរតែត្រៀមខ្លួនចំពោះករណីអាក្រក់ណាមួយដែលនឹងកើតឡើង។
សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតលំដាប់ទីបីលើពិភពលោក ប៉ុន្តែទីក្រុងញូវដែលី ក៏ប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យនៅត្រឹមឆ្នាំ២០៧០ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹម៣ថ្ងៃ រលកកម្តៅកាចសាហាវ ផ្តាច់ជីវិតមនុស្ស ជាង ៥០នាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


