ព័ត៌មានអន្ដរជាតិ
ត្រឹម៣ថ្ងៃ រលកកម្តៅកាចសាហាវ ផ្តាច់ជីវិតមនុស្ស ជាង ៥០នាក់ នៅឥណ្ឌា
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃចន្ទទី៣ខែមិថុនា, ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ រលកកម្តៅដ៏កាចសាហាវ បានផ្តាច់ជីវិតមនុស្សជាង៥០នាក់ នៅក្នុងប្រទេសឥណ្ឌា។

ពាក់ព័ន្ធបញ្ហានេះ មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា មានមនុស្សដល់ទៅ៣៣នាក់ឯណោះ ដែលត្រូវបាត់បង់ជីវិតនៅរដ្ឋ Uttar Pradesh កាលពីចុងសប្តាហ៍ ចំណែកប្រហែល២០នាក់ទៀត ត្រូវកម្តៅផ្តាច់សង្ខារនៅរដ្ឋ Odisha។
ទោះបីជាយ៉ាងណាក៏ដោយ បើរាប់ចាប់ពីថ្ងៃទី១ខែមីនាដល់ពេលនេះ តួលេខមនុស្សស្លាប់ បានឡើងដល់ជាង១០០នាក់ទៅហើយ ខណៈក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងអំឡុងពេលនោះដែរ ករណីជំងឺ Heat Stroke មានដល់ទៅជាង ២៤ ៨៤៩ករណីឯណោះ។

យ៉ាងណាក្តី បើយោងតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន តួលេខក្រៅផ្លូវការប្រហែលជាខ្ពស់ជាងនេះឆ្ងាយណាស់ ព្រោះមានអ្នកខ្លះអាចមិនរាយការណ៍អំពីមនុស្សស្លាប់។
សូមបញ្ជាក់ថា កម្តៅនៅភាគខាងជើងនិងកណ្តាលប្រទេសឥណ្ឌា ព្រមទាំងផ្នែកខ្លះនៃភាគខាងលិច បានឈានដល់ចំណុចកំពូល ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ពោលគឺសីតុណ្ហភាពឡើងដល់ ៤៥ ទៅ ៤៦អង្សាសេ ខណៈតំបន់ខ្លះហក់ដល់ជាង ៥៣ អង្សាសេឯណោះ។

ក្រៅពីកម្តៅ តំបន់មួយចំនួនក៏កំពុងជួបប្រទះបញ្ហាដាក់ភ្លើងដាច់ទឹក ដោយសារតែប្រជាជនសម្រុកប្រើប្រាស់ថាមពលកាន់តែច្រើន ប៉ុន្តែនាយកដ្ឋានអាកាសធាតុឥណ្ឌា ប្រកាសថា សីតុណ្ហភាពទំនងជានឹងធ្លាក់ចុះនៅប៉ុន្មានថ្ងៃខាងមុខ ព្រោះរដូវមូសុងចូលមកដល់ នាំឲ្យប្រជាជនធូរស្បើយខ្លះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកកម្ដៅនៅ ឥណ្ឌា សម្លាប់មនុស្ស ៤៦ នាក់ ក្នុងនោះក៏មានមន្ត្រីរៀបចំការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


