ព័ត៌មានអន្ដរជាតិ
លោក Biden ដកបម្រាមលើអង្គភាពអ៊ុយក្រែនដែលប្រើអាវុធអាមេរិក
យោងតាមក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា លោក Biden បានដកបម្រាមដែលហាមប្រាមអង្គភាពធំមួយរបស់អ៊ុយក្រែនមិនឲ្យប្រើអាវុធអាមេរិក តែបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីការប្រើប្រាស់អាវុធរបស់កងកម្លាំងនេះមក អាមេរិកនឹងបើកផ្លូវឱ្យអ៊ុយក្រែនប្រើប្រាស់ការហ្វឹកហ្វឺនជាមួយសព្វាវុធរបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ១១ ខែ មិថុនា។

គួរបញ្ជាក់ថា ច្បាប់របស់សហរដ្ឋអាមេរិករារាំងកងកម្លាំងសន្តិសុខបរទេសពីការប្រើប្រាស់ជំនួយយោធារបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែបន្ទាប់ពីការពិនិត្យឡើងវិញពីកងពលតូច Azov ដែលជាកងពលតូចពិសេសទី ១២របស់អ៊ុយក្រែន តាមច្បាប់ Leahy ដូចដែលបានធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លោកBidenនឹងដកបម្រាមនេះ ។ ខណៈច្បាប់ Leahy រារាំងជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អង្គភាពបរទេសដែលបានរកឃើញថាបានប្រព្រឹត្តបទល្មើសបែបនេះ។

ការផ្លាស់ប្តូរនេះជាការផ្លាស់ប្តូរការហាមឃាត់ ដែលមានអាយុមួយទសវត្សក្នុងការអនុញ្ញាតឱ្យអង្គភាពយោធាអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក។ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការផ្លាស់ប្ដូរនេះថាមានភាពអវិជ្ជមានខ្លាំង ដោយថាអាមេរិកគ្មានភាពខ្មាស់អៀនរកគ្រប់មធ្យោបាយទាំងអស់ដើម្បីគាបសង្កត់រុស្ស៊ី ដោយប្រើអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនជាឧបករណ៍។
គួរបញ្ជាក់ថា កងវរសេនាធំ Azov គឺជាផ្នែកមួយនៃកងឆ្មាំការពារជាតិរបស់អ៊ុយក្រែន ដែលបានវិវត្តចេញពីកងវរសេនាតូចដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ហើយបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ។ កងវរសេនានេះ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងជាពិសេសទីក្រុង Mariupol ភាគខាងត្បូង ប៉ុន្តែត្រូវបានរិះគន់ដោយវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


