Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ១៣០លាននាក់នៅអាមេរិក កំពុងស្ថិតក្រោមរលកកម្តៅដ៏គ្រោះថ្នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី​០៥ ខែកក្កដាបានឲ្យដឹងថា មនុស្សប្រហែល ១៣៤លាននាក់នៅសហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការប្រកាសអាសន្នរលកកម្តៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រាមិនធ្លាប់មានសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

សឹងតែទាំងអស់ទៅហើយនៅតំបន់ឆ្នេរភាគខាងលិច វាលទំនាបភាគខាងត្បូង ជ្រលង Mississippi ជ្រលងភ្នំ Ohio និងផ្នែកខ្លះនៃរដ្ឋហ្វ្លរីដា គឺមានសីតុណ្ហភាពឡើងលើសពី៣២អង្សាសេឬខ្ពស់ជាងនេះ។ 

ចំណែកនៅជិត Phoenix វិញ ក្រុមពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ខណៈតំបន់មួយចំនួន ប្រឈមនឹងការកើតមានភ្លើងឆេះដោយសារកម្ដៅហក់ឡើងខ្លាំង។

រូបភាព៖ WSVN


រលក​កម្ដៅ​និង​សីតុណ្ហភាព​ខ្ពស់ ​នៅតែបង្កហានិភ័យ​ដល់​សុខភាព​មនុស្ស​ ជាពិសេសចំពោះអ្នកដែលងាយរងគ្រោះបំផុត ដូចជាក្មេង មនុស្សចាស់ និងអ្នកដែលគ្មានម៉ាស៊ីនត្រជាក់។ ហេតុនេះហើយ អ្នកជំនាញបានជំរុញឱ្យមនុស្សផឹកទឹកឱ្យបានច្រើន និងស្វែងរកកន្លែងត្រជាក់ ចៀសវាងជាតិកាហ្វេអ៊ីន និងអាល់កុល ហើយពាក់គ្រឿងការពារកម្តៅថ្ងៃ។

គួរបញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ​ដែល​បណ្ដាល​មក​ពី​មនុស្ស ​កំពុង​ធ្វើ​ឲ្យ​រលក​កម្ដៅ​កាន់​តែ​យូរ​និង​កាន់​តែ​ខ្លាំង ជាហេតុនាំឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីរិះរកវិធីទប់ទល់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម