Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ នឹងកើនឡើងនៃរលកកម្ដៅចន្លោះពី ៣៧ ដល់ ៤១°C ចាប់ពីថ្ងៃទី២៦មីនា ដល់ថ្ងៃទី៧មេសា

បានផុស

នៅ

យោងតាមការព្យាករណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តតាកែវ នឹងរងផលប៉ះពាល់ពីការកើនឡើងនៃរលកកម្ដៅចន្លោះពី ៣៧°C ដល់ ៤១°C ដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ តាមការប្រកាសរបស់មន្ទីរធនធានទឹក ខេត្តតាកែវ ស្ថានភាពរលកកម្ដៅនេះកើតឡើងដោយសារកម្រិតសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឲ្យមានកម្ដៅខ្លាំងនៅបន្ត។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ក៏ពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីអាកាសធាតុប្រែប្រួលមានស្ថានភាពរលកកម្ដៅនេះ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និងពិសេសយកចិត្តទុកដាក់ថែរទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម