ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ច្រានចោលការចោទប្រកាន់របស់ចិន ដែលថា ខ្លួនធ្វើឲ្យខូចថ្មប៉ប្រះទឹក
ប្រទេសហ្វីលីពីន បានច្រានចោលការចោទប្រកាន់របស់ចិនកាលពីថ្ងៃអង្គារដែលថា មូលដ្ឋាននាវាចម្បាំងរបស់ខ្លួននៅ ក្នុងសមុទ្រចិនខាងត្បូង បានបំផ្លាញប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹកនៅតំបន់នោះ និងបានទម្លាក់កំហុសទៅលើទីក្រុងប៉េកាំងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន នៅថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤។
ការច្រានចោលនេះ គឺឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រសួងធនធានធម្មជាតិចិនដែលថា កប៉ាល់ចម្បាំងហ្វីលីពីន បានចូលចតដោយខុសច្បាប់ជុំវិញថ្មប៉ប្រះទឹក Second Thomas Shoal នៅជិតកោះ Nansha ដែលធ្វើឲ្យខូចដល់ ប្រព័ន្ធអេកូឡូស៊ីនៅទីនោះយ៉ាងធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានោះ ក្រុមការងារហ្វីលីពីននៅសមុទ្រចិនខាងត្បូង ក៏អំពាវនាវឲ្យមានការវាយតម្លៃផ្នែកវិទ្យាសាស្ត្រសមុទ្រដោយឯករាជ្យ អំពីមូលហេតុនៃការខូចខាតផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងផងដែរ ហើយហ្វីលីពីន ថែមទាំងអះអាងទៀតផងថា ប្រទេសចិនទៅវិញទេ ដែលបង្កការខូចខាតដល់បរិស្ថានសមុទ្រ ហើយធ្វើឲ្យប៉ះពាល់ដល់ជម្រកធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជានេសាទហ្វីលីពីនរាប់ពាន់នាក់ នោះ។
ហ្វីលីពីនអះអាងថា ចិនបានបូមខ្សាច់និងផ្កាថ្ម ដើម្បីសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ដែលខ្លួននិយាយថា ជាសកម្មភាពសាងសង់ធម្មតានៅលើទឹកដីរបស់ខ្លួន ប៉ុន្តែទង្វើនេះត្រូវបានប្រជាជាតិផ្សេងទៀតអះអាងថា មានគោលបំណងទាមទារយកផ្លូវទឹកនេះ។ ជាក់ស្តែង របាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិកាលពីឆ្នាំមុនបានរកឃើញថា សកម្មភាពសាងសង់របស់ចិន បានកប់ថ្មប៉ប្រះទឹកទំហំជាង ៤ ៦០០ ហិកតា ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


