ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សន្យាដោះលែងជនជាតិឥណ្ឌា ដែលកំពុងច្បាំងនៅអ៊ុយក្រែន
ប្រទេសរុស្ស៊ី បានសន្យាថា នឹងដោះលែងពលរដ្ឋឥណ្ឌាទាំងអស់ដែលកំពុងប្រយុទ្ធក្នុងជួរទ័ពរបស់ខ្លួន។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ទីក្រុងមូស្គូ ជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាលពីដើមសប្ដាហ៍។

ទីក្រុងដេលី កំពុងស្វែងរកការដោះលែងជនជាតិឥណ្ឌា ដែលត្រូវបានគេល្បូងឲ្យទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយសន្យាថាការងារទាំងនោះមិនជាប់ពាក់ព័ន្ធនឹងការចូលបម្រើជួរកងទ័ពនោះឡើយ ប៉ុន្តែក្រោយមកជនជាតិឥណ្ឌាទាំងនោះបែរជាត្រូវបានគេបង្ខំឲ្យចូលទៅក្នុងការប្រយុទ្ធយ៉ាងសកម្មនៅក្នុងប្រទេសអ៊ុយក្រែនទៅវិញ។
គិតមកទល់នឹងពេលនេះ យ៉ាងហោចណាស់ប្រជាជនឥណ្ឌាចំនួន ៤នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Kwatra បាននិយាយថា ក្នុងជំនួបជាមួយលោក ពូទីន, លោក Modi បាន “លើកឡើងយ៉ាងខ្លាំងអំពីបញ្ហានៃការដោះលែងមុនពេលកំណត់” នៃជនជាតិឥណ្ឌាដែលត្រូវបាន “គេបោកឲ្យចូលបម្រើការក្នុងជួរកងទ័ពរុស្ស៊ី”។ លោក បានបន្ថែមថា ជាការឆ្លើយតប ភាគីរុស្ស៊ីបានសន្យាអនុញ្ញាតឲ្យជនជាតិឥណ្ឌាទាំងអស់អាចចាកចេញពីការបម្រើកងទ័ពរុស្ស៊ីមុនការកំណត់ក្នុងកិច្ចសន្យាការងារ។
លោក Kwatra បានឲ្យដឹងទៀតថា មានជនជាតិឥណ្ឌាប្រហែល ៣៥ ទៅ ៥០នាក់នៅក្នុងកងកម្លាំងរុស្ស៊ី ដែលក្នុងនោះមាន ១០នាក់បានធ្វើមាតុភូមិនិវត្តន៍រួចមកហើយ។ លោក បន្តថា ប្រទេសទាំង២ឥឡូវនេះនឹងធ្វើការដើម្បីនាំយកជនជាតិឥណ្ឌាដែលនៅសេសសល់មកវិញ។
បើតាមការរៀបរាប់របស់ជនជាតិឥណ្ឌាមួយចំនួនដែលត្រូវគេយកទៅច្បាំងនៅរុស្ស៊ី បានឲ្យដឹងថា ហេតុតែចង់បានកម្រៃពលកម្មក្នុងតម្លៃខ្ពស់ ពួកគេត្រូវបានចាញ់ល្បួងតាមរយៈវីដេអូបង្ហោះនៅលើយូធូប ដោយភ្នាក់ងាររុស្ស៊ីដែលមានមូលដ្ឋាននៅឌូបៃ។ នៅពេលទៅដល់រុស្ស៊ី ពួកគេត្រូវបានបង្ខំឲ្យចុះកិច្ចសន្យា ហើយទទួលយកការហ្វឹកហាត់រយៈពេល១៥ថ្ងៃ មុនត្រូវបញ្ជូនទៅសមរភូមិជួរមុខ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ