ព័ត៌មានអន្ដរជាតិ
មកស្គាល់មនុស្ស២នាក់ ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍បាញ់ប្រហារ លោក ត្រាំ
និវត្តជន James Copenhaver អាយុ៧៤ឆ្នាំនិងទាហានម៉ារីនជើងចាស់ David Dutch អាយុ៥៧គឺជាមនុស្សពីរនាក់ ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍ប៉ងធ្វើឃាតអតីតប្រធានាធិបតី ដូណាល់ ត្រាំ អំឡុងការជួបជុំអ្នកគាំទ្រនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ នេះបើតាមការចេញផ្សាយរបស់ ABC.net នៅថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ បុរសទីបី ដែលជាអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តឈ្មោះ Corey Comperatore អាយុ៥០ឆ្នាំ គឺត្រូវបានខ្មាន់កាំភ្លើង Thomas Matthew Crooks បាញ់សម្លាប់។
ត្បិតរបួសធ្ងន់ តែពេលនេះលោក Copenhaver បានរួចជីវិតហើយ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ Allegheny General ក្នុងទីក្រុង Pittsburgh។

គ្រួសាររបស់គាត់បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលផ្ញើសារជូនពរ ជាពិសេសចំពោះក្រុមការងារឆ្លើយតបដំបូង និងក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់។ បន្ថែមពីលើនេះ លោក James Copenhaver ក៏បួងសួងដល់ជនរងគ្រោះផ្សេងទៀត និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាលោកត្រាំផងដែរ ឲ្យមានសេចក្តីសុខ។
លើសពីនេះ មូលនិធិ GoFundMe ដែលគ្រប់គ្រងដោយលោក Meredith O’Rourke ជានាយកផ្នែកហិរញ្ញវត្ថុនៃយុទ្ធនាការរបស់លោក ត្រាំ បានរៃអង្គាសប្រាក់ជាង ៥ ១១៣ ៩៦៦ដុល្លារហើយ ដើម្បីជួយដល់ James Copenhaver។
ជនរងគ្រោះម្នាក់ទៀតឈ្មោះ David Dutch ត្រូវគេរាយការណ៍ថា បានទទួលការវះកាត់លើកទីពីរ នៅមន្ទីរពេទ្យ Allegheny General។

បើយោងតាមបងស្រីរបស់គាត់ឈ្មោះ Jennifer Veri-Grazier បានប្រាប់ទៅ New York Times ថា គាត់ធ្វើការឲ្យក្រុមហ៊ុនម៉ូតូ Siemens Innomotics អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
មិត្តភ័ក្តិនៅបន្ទាយទ័ព៨៦៨របស់អាមេរិក ដែលខ្លះបានស្គាល់លោក Dutch រាប់ទសវត្សរ៍មកហើយនោះ បានប្រាប់សារព័ត៌មានថា ពួកគេតក់ស្លុតពេលបានឮដំណឹងអំពីហេតុការណ៍នេះ។
ពួកគេនិយាយថា “គាត់គឺជាមនុស្សពូកែនិងគួរឲ្យស្រឡាញ់ ហើយគួរឲ្យសោកស្ដាយណាស់ ដែលមានរឿងបែបនេះកើតឡើង។ យើងទាំងអស់គ្នាកំពុងអធិស្ឋានដល់គាត់ ហើយនោះជាអ្វីទាំងអស់ដែលយើងអាចធ្វើបាន។
គួរបញ្ជាក់ជាថ្មីថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងលបធ្វើឃាត ពេលលោកចូលរួមពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania។

ហេតុការណ៍នោះ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ម្នាក់ជាអ្នកចូលរួមពិធីនិងម្នាក់ជាខ្មាន់កាំភ្លើង។ យ៉ាងណា សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់! លោក ត្រាំ មិនបាត់បង់ជីវិតទេ ដោយគ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
មកទល់ពេលនេះ FBI នៅតែមិនទាន់រកឃើញមូលហេតុ ដែលជំរុញចិត្តឲ្យខ្មាន់កាំភ្លើង ហ៊ានបាញ់ប្រហារបេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសអាមេរិក បាញ់សម្លាប់ជនសង្ស័យប្រដាប់អាវុធ នៅមិនឆ្ងាយប៉ុន្មានពី សមាជបក្សលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


