ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់នៅភាគខាងត្បូងមីយ៉ាន់ម៉ា ត្រូវជម្លៀស ព្រោះទឹកជំនន់វាយប្រហារ
ទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យជម្លៀសប្រជាជនរាប់ម៉ឺននាក់ ខណៈហេដ្ឋារចនាសម្ព័ន្ធនានាលិចលង់ក្រោមទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៣០ខែកក្កដានេះ។

ទីភ្នាក់ងារអាកាសធាតុជាតិបានរាយការណ៍ថា កម្រិតទឹកទន្លេនៅក្នុងទីក្រុងចំនួន១៣នៅទូទាំងតំបន់ និងរដ្ឋចំនួន៤ ដូចជា Ayeyarwady, Bago, Mon និង Kayin បានឡើងលើសសញ្ញាព្រមានប្រកាសអាសន្នកាលពីថ្ងៃចន្ទ។
នៅក្នុងសង្កាត់ Bago រដ្ឋ Bago ប្រជាជនសរុបចំនួន ១៨ ២១០នាក់ មកពី ជិត៥០០០គ្រួសារ ត្រូវបានជម្លៀសចេញ ដោយសារតែទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ចំណែកនៅក្នុងសង្កាត់ Myawaddy រដ្ឋ Kayin ប្រជាជនចំនួន ៤៩៨៥នាក់ មកពី ៣៧០គ្រួសារ កំពុងស្នាក់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១១នៅក្នុងទីប្រជុំជន ដោយសារតែការកើនឡើងនៃទឹកទន្លេ Thaungyin បណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។

ជាមួយគ្នានេះ ផ្លូវរថភ្លើង និងផ្លូវហាយវេក្នុងរដ្ឋ Ayeyarwady និងរដ្ឋមនបានលិចទឹក ដែលបង្កហានិភ័យដល់អ្នកធ្វើដំណើរ ខណៈសាលារៀនជាច្រើនត្រូវបានបិទ។ ក្រៅពីលើតំបន់ និងរដ្ឋចំនួនបួនក្នុងប្រទេស ទីប្រជុំជន Taninthayi ក្នុងតំបន់ Taninthayi ក៏បានជួបប្រទះនូវទឹកជំនន់កាលពីថ្ងៃអាទិត្យផងដែរ ខណៈទឹកទន្លេ Taninthayi ហក់ឡើងគួរឲ្យបារម្ភ។
មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋាន អង្គភាពពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះនៅតំបន់រងគ្រោះ បាននឹងកំពុងធ្វើការរួមគ្នាដើម្បីជម្លៀសអ្នកស្រុក និងផ្តល់ការផ្គត់ផ្គង់ចាំបាច់ដល់ពួកគេ ដូចជាអាហារ ទឹកស្អាត និងទីជម្រកជាដើម៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច