ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបញ្ជូនគណៈប្រតិភូចរចាបទឈប់បាញ់ជាមួយហាម៉ាស
អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធផ្គត់ផ្គង់អាវុធឱ្យខ្លួន បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកាតាដែលជាអ្នកសម្របសម្រួលសម្រាប់កិច្ចចរចាបទឈប់បាញ់លើកទី២ ដែលបានរាំងស្ទះជិត១ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី១ផុតសុពលភាពកាលពីដើមឆ្នាំនេះ។
តាមសេចក្តីរាយការណ៍ របស់បណ្តាញសារព័ត៌មាន Aljazeera មុនកិច្ចប្រជុំចរចានេះកើតឡើង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងនាយករដ្ឋមន្ត្រីប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះកុំធ្វើសកម្មអ្វីដែលប៉ះពាល់ដល់ដំណើរការចរចាដ៏សំខាន់នេះ។

ប្រទេសកាតាដែលជាអ្នកផ្គត់ផ្គង់ចុងផ្តើមដ៏សំខាន់សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង ជាប្រទេសដែលដាក់មូលដ្ឋានទ័ពអាមេរិក បានខិតខំយ៉ាងខ្លាំងក្នុងការនាំភាគីជម្លោះ គឺអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីនឱ្យជួបចរចាគ្នា។
ក្នុងកិច្ចចរចាកាលពីចុងឆ្នាំ២០២៣ ភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលខ្លីត្រឹមតែ៤ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣០ខែវិច្ឆិកា បន្ទាប់ពីពន្យាពីរលើក ដោយការពន្យាមួយលើកៗរយៈពេលត្រឹម២៤ម៉ោង ហើយការបញ្ចប់បទឈប់បាញ់នាពេលនោះត្រូវភាគីអ៊ីស្រាអែលចោទក្រុមហាម៉ាសថា បានបំពានបទឈប់បាញ់។
រាល់ការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសផ្តោតលើរឿងសំខាន់ពីរ ទី១គឺការដោះដូរចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់កាលពីការវាយប្រហារថ្ងៃទី៧តុលា២០២៣ ជាមួយអ្នកទោសក្រុមហាម៉ាសដែលអ៊ីស្រាអែលចាប់ឃុំឃាំងជាយូរដែលភាគច្រើនជាមេដឹកនាំចលនាតស៊ូ។ ចំណែកឯ របៀបវារៈសំខាន់ទី២ក្នុងការចរចាបទឈប់បាញ់គឺ ការបើកផ្លូវជំនួយមនុស្សធម៌ឱ្យកាន់តែទូលាយចូលទៅកាន់តំបន់ហ្គាហ្សាដែលមានជនស៊ីវិលជាង១លាននាក់កំពុងជួបប្រទះការខ្វះខាត។

ការចរចារវាងភាគីជម្លោះទាំងពីរបានជាប់គាំងម្តងហើយម្តងទៀត ដោយសារការដាក់លក្ខខ័ណ្ឌតឹងរឹងពេកពីភាគីទាំងសងខាង ហើយ ការសម្លាប់មេដឹកនាំនយោបាយរបស់ហាម៉ាសលោក Ismail Haniyeh កាលពីខែមុននៅប្រទេសអ៊ីរ៉ង់ ក៏ធ្វើឱ្យរះស្ទះដំណើរការចរចានេះដែរ។ ប៉ុន្តែសហរដ្ឋអាមេរិកតែងតែជំរុញឲ្យភាគីហាម៉ាសទទួលយកលក្ខខ័ណ្ឌ និងងាកទៅរកតុចរចាវិញ។
រាល់ការចរចាដែលសម្រេចបាន គេសង្កេតឃើញ ក្រុមហាម៉ាសតែងមានប្រៀបដូចជា ការទទួលបានអ្នកទោសសំខាន់ៗដែលជាមេដឹកនាំនិងសកម្មប្រយុទ្ធរបស់ខ្លួន ហើយអ៊ីស្រាអែលទទួលបានចំណាប់ខ្មាំងកុមារៗនិងស្រ្តីចាស់ៗដែលក្រុមហាម៉ាសចាប់ទៅ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


