ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន៖ ភឿថៃ បើកទូលាយជានិច្ច ទទួលគណបក្សច្រើនទៀត មកចូលរួមក្រុមចម្រុះ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឪពុកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារទី២០ខែសីហាថា គណបក្សភឿថៃ នៅតែបើកទូលាយរង់ចាំស្វាគមន៍គណបក្សច្រើនទៀត មកចូលរួមក្នុងក្រុមចម្រុះនេះជានិច្ច រួមទាំងគណបក្សប្រជាធិបតេយ្យផងដែរ។

ចំពោះគណបក្ស Palang Pracharath ដែលកំពុងប្រេះឆាផ្ទៃក្នុងដោយសារបច្ចុប្បន្នគណបក្សនេះ មានការបែងចែកជាពីរពួក,លោក ថាក់ស៊ីន ប្រាប់ថា ពួកគេអាចចូលក្នុងរដ្ឋាភិបាលថ្មីបាន ប៉ុន្តែពួកគេត្រូវផ្សះផ្សាគ្នាសិន ហើយបើចង់មកត្រូវមកទាំងមូល មិនមែនបែងចែកបក្សពួកអ៊ីចឹងទេ។
ស្របពេលជាមួយគ្នានោះ នៅពេលសួរអំពីលទ្ធភាពដែលគណបក្សប្រជាធិបតេយ្យ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុមចម្រុះនេះដែរ លោកថាក់ស៊ីនអះអាងថា អាចទៅរួច! ព្រោះវាជារឿងធម្មតាទៅហើយ សម្រាប់រដ្ឋាភិបាលនីមួយៗក្នុងការស្វែងរកស្ថិរភាព ដើម្បីឲ្យប្រជាជនកាន់តែមានទំនុកចិត្តលើខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា វាគឺអាស្រ័យលើគណបក្សភឿថៃទេ ដែលជាអ្នកសម្រេចចិត្តថាតើអ្នកណាគួរនៅក្នុងគណៈរដ្ឋមន្ត្រី ព្រោះលោកគ្មានសិទ្ធក្នុងរឿងនេះទេ។
សូមជម្រាបថា គណបក្ស Palang Pracharath Party (PPP) របស់លោកឧត្តមសេនីយ៍ Prawit Wongsuwan អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានរងនូវភាពរង្គោះរង្គើរយ៉ាងខ្លាំង បន្ទាប់ពីអគ្គលេខាធិការគណបក្សប្រកាសលាលែង និងក្រោយពេល២ថ្ងៃប៉ុណ្ណោះដែលលោក Prawit ប្រើហិង្សាលើអ្នកសារព័ត៌មានជាស្ត្រីនៅថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

លោក Thammanat Peompao បានប្រកាសលាលែងពីតួនាទីជាអគ្គលេខាធិការគណបក្ស PPP និងត្រូវបានគេរាយការណ៍ថា ប្រុងទៅចូលរួមជាមួយគណបក្សថ្មី គឺគណបក្ស Kla Tham (Kla Dhamma) ដឹកនាំដោយលោកស្រី Narumon Pinyosinwat ដែលទើបចាកចេញពីគណបក្ស Palang Pracharath នោះដែរ។
ការប្រកាសរបស់លោក Thammanat ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមរ៉ាមជុំវិញទំនាស់ជាមួយ ឧត្តមសេនីយ៍ Prawit ជុំវិញការតែងតែងក្នុងគណៈរដ្ឋមន្ត្រីថ្មី។ ក្នុងពេលជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សមាជិក១៨រូបផ្សេងទៀតនឹងលាឈប់ដូចគ្នាទៅតាមលោក Thammanat ទៅចូលរួមជាមួយគណបក្សថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណបក្សលោក Prawit រង្គោះរង្គើផ្ទៃក្នុងយ៉ាងខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៤ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


