ព័ត៌មានអន្ដរជាតិ
គណបក្សលោក Prawit រង្គោះរង្គើផ្ទៃក្នុងយ៉ាងខ្លាំង
គណបក្ស Palang Pracharath Party (PPP) របស់លោកឧត្តមសេនីយ៍ Prawit Wongsuwan អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ រងនូវភាពរង្គោះរង្គើរយ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ បន្ទាប់ពីអគ្គលេខាធិការគណបក្សបានប្រកាសលាលែង និងក្រោយពេល២ថ្ងៃប៉ុណ្ណោះពេល លោក Prawit ប្រើហិង្សាលើអ្នកសារព័ត៌មានជាស្ត្រីនៅថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

លោក Thammanat Peompao នៅថ្ងៃអង្គារនេះ បានប្រកាសលាលែងពីតួនាទីជាអគ្គលេខាធិការគណបក្ស PPP និងត្រូវបានគេរាយការណ៍ថា ប្រុងទៅចូលរួមជាមួយគណបក្សថ្មី គឺគណបក្ស Kla Tham (Kla Dhamma) ដែលដឹកនាំដោយលោកស្រី Narumon Pinyosinwat ដែលទើបចាកចេញពីគណបក្ស Palang Pracharath នោះដែរ។។ នេះបើយោងតាមសារព័ត៌មាន Khaosod ដែលបានផុសលើបណ្តាញសង្គមរបស់ខ្លួន។
លោក Thammanat Peompao ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម និងសហករណ៍ បានប្រកាសលាលែងពីគណបក្សនេះនៅថ្ងៃអង្គារ បន្ទាប់ពីមានពាក្យចចាមរ៉ាមជុំវិញទំនាស់ជាមួយ ឧត្តមសេនីយ៍ Prawit Wongsuwan ដែលជាប្រធានគណបក្ស Palang Pracharath ជុំវិញការតែងតែងក្នុងគណៈរដ្ឋមន្ត្រីថ្មី។ ក្នុងពេលជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សមាជិក១៨រូបផ្សេងទៀតនឹងលាឈប់ដូចគ្នាទៅតាមលោក Thammanat Peompao ទៅចូលរួមជាមួយគណបក្សថ្មី។

គណបក្ស Palang Pracharath ទទួលបានសមាជិកសភាចំនួន៤០ពីការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។
តាមសេចក្តីរាយការណ៍នោះ លោកឧត្តមសេនីយ៍ Prawit Wongsuwan បានបញ្ជាឱ្យសមាជិកសភាចំនួន២៥នាក់របស់គាត់បញ្ជាក់ឡើងវិញនូវភាពស្មោះត្រង់របស់ពួកគេចំពោះគណបក្ស PPP ហើយបានណែនាំពួកគេឱ្យស្នាក់នៅការិយាល័យគណបក្ស។
គណបក្ស Palang Pracharath ដឹកនាំដោយ ឧត្តមសេនីយ៍ Prawit Wongsuwan ដែលជាអ្នកគាំទ្រលោកឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាកាលឆ្នាំ២០១៤ ហើយនៅក្នុងថ្ងៃបោះឆ្នោតសភាដើម្បីគាំទ្របេក្ខភាព លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា លោក Prawit Wongsuwan បានបង្ហាញកាយវិការហិង្សាដាក់អ្នកសារព័ត៌មានជាស្រ្តីក្នុងពេលដែលនាងស្ទាក់សួរសំណួរជុំវិញជំហរនយោបាយរបស់លោក៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


