ព័ត៌មានអន្ដរជាតិ
ប្រទេសនីការ៉ាហ្កា បង្ខំបិទ អង្គការសង្គមស៊ីវិល ចំនួន១៥០០
ប្រទេសនីការ៉ាហ្កា បានលុបចោលការចុះបញ្ជីអង្គការមិនរកប្រាក់ចំណេញចំនួន១៥០០ ដែលជាការបង្ក្រាបចុងក្រោយបំផុតក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសអាមេរិកកណ្តាលដ៏តូចមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២១ខែសីហានេះ។

អង្គការដែលរាប់បញ្ចូលទាំងក្រុមសាសនារាប់រយនាក់ ត្រូវបានចោទប្រកាន់ពីបទខកខានក្នុងការរាយការណ៍របាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេលពី១ឆ្នាំដល់៣៥ឆ្នាំ។ នេះបើយោងតាមការជូនដំណឹងដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងកាសែគាំទ្រតរដ្ឋាភិបាល La Gaceta ។
សមាគមមួយចំនួនដែលត្រូវបិទតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល រួមមាន កីឡាតម្រង់ទិស ដូចជា ក្រុមកីឡាបាល់បោះ វាយកូនបាល់ និងក្រុមបាល់ទាត់ លើសពីនេះក៏មានអង្គការសម្រាប់សុខភាព សិទ្ធិស្ត្រី សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) និងក្លឹបអតីតយុទ្ធជន និងយ៉ាងហោចណាស់មានអង្គការនិងសមាគមចំនួន៦៩៥ ដែលមានសាសនា។
អង្គការឬសមាគមសាសនាដែលត្រូវបានកំណត់គោលដៅគឺគ្រិស្តបរិស័ទដ៏លើសលប់ ដែលតំណាងឱ្យនិកាយកាតូលិក ក្នុងចំណោមក្រុមអង្គការផ្សេងៗទៀត។សរុបមក អង្គការក្រៅរដ្ឋាភិបាលជាង ៥០០០ ប្រព័ន្ធផ្សព្វផ្សាយ និងសាកលវិទ្យាល័យឯកជនត្រូវបានលុបចោលឬបិទចាប់តាំងពីចុងខែមិថុនា ឆ្នាំ ២០២២។

សេរីភាពស៊ីវិលនៅនីការ៉ាហ្គាបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏យូរអង្វែងរបស់ប្រធានាធិបតីផ្តាច់ការ Daniel Ortega ខណៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលរបស់លោកបានចាប់ខ្លួនបេក្ខជនប្រធានបក្សប្រឆាំងជាច្រើននាក់ អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស ក្រោមច្បាប់សន្តិសុខជាតិមិនច្បាស់លាស់។
គួររំឭកថា ការតវ៉ាប្រឆាំងរបបនេះនៅក្នុងឆ្នាំ ២០១៨ ក៏ត្រូវបានជួបជាមួយនឹងកម្លាំងដ៏ឃោរឃៅផងដែរ ដោយកងកម្លាំងសន្តិសុខនីការ៉ាហ្គាបានសម្លាប់មនុស្សរាប់រយនាក់ របួសរាប់ពាន់នាក់ និងឃុំខ្លួនមនុស្សជាច្រើនតាមអំពើចិត្ត នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ខណៈប្រជាជននីការ៉ាហ្គារាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេស។
ជាមួយគ្នានេះកាលពីខែមិថុនា អង្គការសហប្រជាជាតិបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សនៅនីការ៉ាហ្គា ខណៈឧត្តមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីខែមីនា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


