ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ឃុំខ្លួនបុរសម្នាក់ ដែល គំរាមសម្លាប់លោក ត្រាំ
ប៉ូលិសអាមេរិក បានចាប់ឃុំខ្លួនបុរសម្នាក់ ដែលបង្ហោះសារលើបណ្តាញសង្គមជាច្រើនលើកច្រើនសា គំរាមសម្លាប់បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នារយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

តាមការចុះផ្សាយរបស់ FOX News នៅថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤, បុរសឈ្មោះ Ronald Lee Syvrud អាយុ៦៦ឆ្នាំជាអ្នករស់នៅរដ្ឋ Arizona ត្រូវបានចាប់ខ្លួននាវេលាម៉ោង២:៣០រសៀល ក្នុងតំបន់ Cochise County ភាគអាគ្នេយ៍រដ្ឋ Arizona។
ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យសេវាកម្មសម្ងាត់ Alexandria Worley និយាយថា «យើងកំពុងស៊ើបអង្កេតលើលោក Syvrud ហើយភ្លាមៗនេះ យើងមិនទាន់និយាយអ្វីបានទេ»។

ក្រៅពីករណីខាងលើ លោក Syvrud ក៏ត្រូវមន្ត្រីអាមេរិកតាមចាប់ខ្លួនផងដែរ ជុំវិញការចោទប្រកាន់ជាច្រើន រួមទាំងពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅក្នុងរដ្ឋ Wisconsin និងការប្រើអំពើហិង្សានៅក្នុងតំបន់ Graham នៃរដ្ឋ Arizona។
ការចាប់ខ្លួននេះកើតឡើង ស្របពេលលោក ត្រាំ ទៅដល់ទីក្រុង Cochise ដើម្បីពិនិត្យព្រំដែន អាមេរិក-ម៉ិកស៊ិក ហើយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីនោះតែម្តង។

រម្លឹកទៅថ្ងៃទី១៤ខែកក្កដា, ពេលនោះពិភពលោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីលបធ្វើឃាតលោក ត្រាំ អំឡុងពេលជួបជុំជាមួយអ្នកគាំទ្រនៅរដ្ឋ Pennsylvania ប៉ុន្តែមិនអាចយកជីវិតលោកបានឡើយ។
ហេតុការណ៍នោះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ឈរនិយាយក្នុងកញ្ចក់ការពារគ្រាប់ ពេលជួបអ្នកគាំទ្រនៅខាងក្រៅលើកដំបូង តាំងពីត្រូវគេលបប្រហារ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី