ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង EpiVacCorona របស់រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សអាយុលើស ៦០ ឆ្នាំ
វ៉ាក់សាំងការពារជំងឺកូវីដ EpiVacCorona របស់រុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។ នេះបើយោងតាមអង្គការឃ្លាំមើលការការពារសិទ្ធិអ្នកប្រើប្រាស់ជាតិ Rospotrebnadzor បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

វ៉ាក់សាំងដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃជំងឺឆ្លង និងជីវសាស្ត្រត្រូវបានគេបង្ហាញថាផ្តល់ការការពាររយៈពេលមួយឆ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Rospotrebnadzor បាននិយាយថា ជាលទ្ធផលនៃការសិក្សាដែលបានបញ្ជាក់ពីភាពស៊ាំនឹងវ៉ាក់សាំង និងសុវត្ថិភាពសម្រាប់អ្នកជំងឺវ័យចំណាស់ វ៉ាក់សាំង EpiVacCorona ត្រូវបានអនុម័តឲ្យប្រើប្រាស់លើមនុស្សដែលមានអាយុលើស ៦០ ឆ្នាំ ។

អាជ្ញាធររុស្ស៊ីបានប្រកាសកាលពីដើមខែនេះថា ប្រទេសនេះបានផលិតវ៉ាក់សាំង EpiVacCorona ចំនួន ៨០,០០០ ដូសរួចហើយ ។
ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ប្រទេសរុស្ស៊ីបាននាំមុខក្នុងការប្រកួតប្រជែងដើម្បីបង្កើតវ៉ាក់សាំងដោយបង្កើតបានវ៉ាក់សាំងចំនួនបីផ្សេងគ្នាគឺ Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងមូស្គូ វ៉ាក់សាំង EpiVacCorona ដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology នៅតំបន់ Siberia និងវ៉ាក់សាំង CoviVac របស់វិទ្យាស្ថានស្រាវជ្រាវ Chumakov ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
ចុចអាន ៖ ក្តៅគគុក! រុស្ស៊ី ព្រមានសងសឹកហើយប្រាប់អាមេរិក “កុំប្រលែងជាមួយភ្លើង”
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


