ព័ត៌មានអន្ដរជាតិ
អ្នកទោសបះបោរក្នុងពន្ធនាគាររុស្ស៊ីសម្លាប់មន្ត្រីគុក៤នាក់
បុគ្គលិកពន្ធនាគាររុស្ស៊ីចំនួន៤នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនិងសម្លាប់ បន្ទាប់ពីអ្នកទោសជាច្រើននាក់បានបះបោរនៅក្នុងពន្ធនាគារដាច់ស្រយាលមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែសីហានេះ។

កងកម្លាំងពិសេសបានវាយលុកទីតាំងគុក IK-19 Surovikino នៅតំបន់ Volgograd ភាគនិរតី បន្ទាប់ពីអ្នកទោសកាន់កាំបិត ដែលត្រូវបានកំណត់អត្តសញ្ញាណជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានអះអាងពីការកាន់កាប់គុកនេះ។ អាជ្ញាធរ បាននិយាយថា ប្រតិបត្តិការរបស់កងកម្លាំងពិសេសបានរំដោះចំណាប់ខ្មាំងមួយចំនួន និងឆ្លើយតបទៅលើអ្នកវាយប្រហារទាំងអស់ ប៉ុន្តែក្រោយមកបានបញ្ជាក់ថា បុគ្គលិកពន្ធនាគារ៤នាក់ត្រូវបានសម្លាប់ដោយក្រុមបះបោរ។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (FSIN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានចាប់ផ្តើមក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការវិន័យ ដោយអ្នកវាយប្រហារបានកាប់អ្នកយាមគុក និងបង្ករបួសបុគ្គលិកពន្ធនាគារជាច្រើននាក់ទៀត។
FSIN បាននិយាយថា បុគ្គលិកពន្ធនាគារចំនួនប្រាំបីនាក់ និងទណ្ឌិត៤នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈរបាយការណ៍មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា នាយកនិងនាយករងនៃពន្ធនាគារស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ទោះយ៉ាងណា FSIN បានបដិសេធថា អ្នកវាយប្រហារមិនបានគ្រប់គ្រងគុកទាំងមូលទេ ដោយឧក្រិដ្ឋជនបានចាប់ចំណាប់ខ្មាំង ហើយបានកាន់កាប់បន្ទប់តែមួយប៉ុណ្ណោះ ។

យោងតាមប្រភពដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា មាន «ការសង្ស័យថាការចាប់ចំណាប់ខ្មាំងត្រូវបានរៀបចំទុកមុន ហើយត្រូវបានគ្រោងទុកយ៉ាងល្អ»។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដាក់ឈ្មោះអ្នកវាយប្រហារថា Ramzidin Toshev អាយុ២៨ឆ្នាំ Rustamchon Navruzi អាយុ២៣ឆ្នាំ Nazirchon Toshov អាយុ ២៨ឆ្នាំ និង Temur Khusinov អាយុ ២៩ឆ្នាំ ដែលទាំងអស់សុទ្ធតែមានដើមកំណើតនៅ Uzbekistan និង Tajikistan ។
គួរបញ្ចាក់ថា ការចាប់ចំណាប់ខ្មាំងនៅ Volgograd គឺជាឧបទ្ទវហេតុលើកទីពីរក្នុងរដូវក្តៅនេះ បន្ទាប់ពីអ្នកទោសចំនួន ៦នាក់ដែលបានសន្យាភក្តីភាពជាមួយក្រុមរដ្ឋអ៊ីស្លាមបានចាប់ឆ្មាំគុកពីរនាក់ក្នុងតំបន់ Rostov ធ្វើជាចំណាប់ខ្មាំង។ ទោះយ៉ាងណាIK-19 Surovikino គឺគុកដែលមានសុវត្ថិភាពខ្ពស់ដែលមានអ្នកទោសប្រហែល ១២០០នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


