ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាចិន លួចចូលដែនអាកាសជប៉ុន ជាលើកដំបូង
ជប៉ុន បានចាត់ឲ្យយន្តហោះចម្បាំងរបស់ខ្លួនចេញប្រតិបត្តិការភ្លាមៗ ដើម្បីព្រមានយន្តហោះយោធាចិន១គ្រឿង ដែលបានចូលក្នុងដែនអាកាសជប៉ុនរយៈពេលខ្លីកាលពីថ្ងៃទី២៦ខែសីហា។ នេះគឺជាការឈ្លានពានលើកដំបូងរបស់ចិននៅដែនអាកាសជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៧កន្លងទៅ។

ក្រសួងការពារជាតិជប៉ុន បានប្រកាសថា យន្តហោះឈ្លបការណ៍ Y-9 របស់ចិនបានចូលដែនអាកាសជប៉ុនរយៈពេល២នាទីនៅម៉ោង ១១ និង ២៩នាទីព្រឹកម៉ោងក្នុងស្រុក នៅជិតប្រជុំកោះ Danjo ភាគខាងត្បូងតំបន់ Kyushu។ ចំណែកឯក្រសួងការបរទេសជប៉ុនវិញ បានកោះហៅឯកអគ្គរដ្ឋទូតស្តីទីរបស់ប្រទេសចិន ដើម្បីប្រឆាំងនឹងឧបទ្ទវហេតុនេះ ហើយអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការកើតឡើងម្តងទៀត។
ក្រសួងការពារជាតិជប៉ុន បានបង្ហាញថា យន្តហោះចិនបានធ្វើដំណើរជុំវិញតំបន់ក្បែរប្រជុំកោះ Danjo មុនពេលហោះចូលដែនអាកាសជប៉ុន ហើយបន្ទាប់មកបានធ្វើដំណើរត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ ឧបទ្ទវហេតុនេះ គឺជាការឈ្លានពានដែនអាកាសដោយយន្តហោះយោធាចិនជាលើកដំបូងមិនធ្លាប់មាន ខណៈកាលពីមុនធ្លាប់មានការឈ្លានពាន២ដងដែរ តែធ្វើឡើងដោយយន្តហោះស៊ីវិលរបស់ចិននៅក្នុងឆ្នាំ២០១២ និងយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ២០១៧។
ចិន មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗអំពីហេតុការណ៍នេះទេ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថា កាលពីខែកក្កដា នាវាពិឃាដជប៉ុនបានបើកចូលទៅក្នុងដែនទឹករបស់ចិន បើទោះបីជាត្រូវបាននាវាចិនព្រមានក៏ដោយ។ កាលណោះ រដ្ឋាភិបាលចិនបាននិយាយថា ឧបទ្ទវហេតុនេះគឺជា «ការបង្កហេតុដោយចេតនា» របស់នាវាពិឃាដជប៉ុន ដែលបានលួចប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធនឹងដែនទឹកដែលចិនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ភាពតានតឹងផ្នែកយោធារវាងជប៉ុន និងចិន តែងតែផ្តោតសំខាន់ទៅលើប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត ដែលប្រជុំកោះទាំងនោះក៏ត្រូវបានចិនទាមទារនិងអះអាងជាអធិបតេយ្យភាពរបស់ខ្លួនផងដែរ។ ចិនតែងតែបញ្ជូននាវាឆ្មាំសមុទ្រទៅល្បាតនៅក្បែរតំបន់នោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


