ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង៖ មូលនិធិសោធន៨៣០ពាន់លានដុល្លារត្រូវធ្វើកំណែទម្រង់បន្ទាន់
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃទី២៩ខែសីហាថា មូលនិធិសោធននិវត្តន៍ជាតិដែលមានតម្លៃ៨៣០ពាន់លានដុល្លារ ត្រូវការកំណែទម្រង់ជាបន្ទាន់ ដើម្បីធ្វើឲ្យកាន់តែមានភាពស្មើគ្នា និងធានាសុវត្ថិភាពប្រាក់ចំណូលសម្រាប់ប្រជាជនវ័យចំណាស់។
លោក Yoon បានប្រាប់សន្និសីទតាមទូរទស្សន៍មួយថា មានការបាត់បង់ទំនុកចិត្តលើប្រព័ន្ធសោធននិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយ ហើយវាមានតម្រូវការសម្រាប់កំណែទម្រង់ជាមូលដ្ឋាន និងនិរន្តរភាព ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាជនដែលត្រូវការក្នុងពេលចូលនិវត្តន៍។
លោកបានបន្តថា៖ «ពេលនេះជាពេលវេលា ដើម្បីកែទម្រង់ប្រព័ន្ធសោធននិវត្តន៍ជាតិដែលទាំងមនុស្សចាស់និងយុវជនសុទ្ធតែគ្មានទំនុកចិត្ត។ យើងនឹងបន្តការកែទម្រង់ដែលនឹងត្រូវបញ្ចុះបញ្ចូលយុវជន ដែលជាអ្នកនឹងត្រូវបង់ប្រាក់ចូលរួមមូលនិធិយូរជាងគេបំផុត ហើយនឹងទទួលបានប្រាក់សោធនវិញនៅគ្រាចុងក្រោយ។ ប្រព័ន្ធសោធននិវត្តន៍ដែលទុកឲ្យមនុស្សចាស់នៅតែក្រីក្រហើយយុវជនមានការសង្ស័យ ត្រូវតែធ្វើកំណែទម្រង់ជាមូលដ្ឋាន»។
មូលនិធិសោធនសាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ហើយបច្ចុប្បន្នជាមូលនិធិដ៏ធំលំដាប់ទី៣របស់ពិភពលោក ដែលមានតម្លៃប្រមាណ ៨៣៣,៩៨ពាន់លានដុល្លារ។ មូលនិធិសោធនរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងអស់នៅឆ្នាំ២០៥៥ខាងមុខ នៅពេលដែលការចំណាយចាប់ផ្តើមមានចំនួនលើសពីការបរិច្ចាគរាប់ចាប់ពីឆ្នាំ២០៤១។
បច្ចុប្បន្ន អត្រាការរួមចំណែកទៅក្នុងគម្រោងសោធននិវត្តន៍នៅកូរ៉េខាងត្បូង ដែលជាកាតព្វកិច្ចសម្រាប់អ្នករកប្រាក់ចំណូល និងម្ចាស់អាជីវកម្មគឺ ៩ភាគរយនៃប្រាក់ចំណូល។ ដោយឡែក ការចូលរួមចំណែកក្នុងមូលនិធិសោធននៅតាមបណ្ដាប្រទេសផ្សេងៗទៀត មានចំនួនច្រើនជាងកូរ៉េខាងត្បូង ដូចជា ១០,៦ភាគរយនៅក្នុងសហរដ្ឋអាមេរិក ១៨,៣ភាគរយនៅក្នុងប្រទេសជប៉ុន និងជាមធ្យម ១៥,៤ភាគរយសម្រាប់បណ្ដាប្រទេសជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។
ការទូទាត់ប្រាក់សោធនជាមធ្យមនៅកូរ៉េខាងត្បូងគឺ ៣១,២ភាគរយនៃប្រាក់ឈ្នួលជាមធ្យម បើប្រៀបធៀបទៅនឹងមធ្យមភាគ OECD ដែលមាន ៥០,៧ភាគរយ នេះមានន័យថាមនុស្សចាស់របស់កូរ៉េខាងត្បូងស្ថិតក្នុងប្រទេសក្រីក្របំផុតក្នុងចំណោមសេដ្ឋកិច្ចសមាជិកប្រទេស OECD ។
កំណែទម្រង់ប្រព័ន្ធមូលនិធិសោធននេះ គឺជាគោលដៅគោលនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើនអាណត្តិ ប៉ុន្តែមានការវិវឌ្ឍតិចតួចណាស់ ដោយសារការមិនចុះសម្រុងគ្នាអំពីរបៀបដោះស្រាយបញ្ហា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


