ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចាប់ខ្លួនថៅកែរោងចក្រអាគុយ ដែលឆេះកាលពីខែមិថុនា
នាយកប្រតិបត្តិនៃក្រុមហ៊ុន Aricell ដែលជាក្រុមហ៊ុនផលិតអាគុយលីចូមរបស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជុំវិញការឆេះរោងចក្រដ៏ធំមួយកាលពីខែមិថុនា ដែលបានសម្លាប់មនុស្ស២៣នាក់ និង៩នាក់ផ្សេងទៀតរងរបួស។

តុលាការបានអនុម័តដីកាចាប់ខ្លួនលោក Park Soon-kwan កាលពីថ្ងៃពុធទី២៨ខែសីហា។ ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ការគ្រប់គ្រងរបស់ក្រុមហ៊ុន Aricell ត្រូវបានសង្ស័យពីការរំលោភលើសុវត្ថិភាពនៅកន្លែងធ្វើការ។ អគ្គិភ័យគឺជាគ្រោះមហន្តរាយរោងចក្រដ៏អាក្រក់បំផុតមួយរបស់កូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រោយអគ្គិភ័យឆាបឆេះរោងចក្រ លោក Park បានចេញលិខិតសុំទោសថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត ហើយសូមចូលរួមរំលែកទុក្ខ និងសូមទោសយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារដែលបានបាត់បង់ជីវីត។ យើងមានការទទួលខុសត្រូវខ្ពស់ ហើយនឹងផ្តល់ការគាំទ្រដោយស្មោះចំពោះអ្នកស្លាប់ និងក្រុមគ្រួសារតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។
ការចាប់ខ្លួនលោក Park ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសដែលរកឃើញថា រោងចក្របានប្រញាប់ប្រញាល់ផលិតកម្មរបស់ខ្លួន ដើម្បីកុំឲ្យផុតកាលបរិច្ឆេទកំណត់។ ក្រុមអ្នកស៊ើបអង្កេត បានបន្ថែមថា មានបញ្ហាសុវត្ថិភាពមួយចំនួននៅក្នុងរោងចក្រ រួមទាំងការខកខានក្នុងការដោះស្រាយបញ្ហាកង្វះគុណភាពនៃអាគុយ និងការជួលបុគ្គលិកដែលគ្មានជំនាញដើម្បីគ្រប់គ្រងសម្ភារៈគ្រោះថ្នាក់។
ក្រុមហ៊ុន Aricell ក៏បានរងការចោទប្រកាន់ផងដែរថាបានបន្លំនៅក្នុងការត្រួតពិនិត្យគុណភាពទាក់ទងនឹងកិច្ចសន្យាជាមួយយោធា។

សូមរំឭកថា អគ្គិភ័យបានផ្ទុះឡើងនៅរោងចក្រអាគុយ Aricell ក្នុងទីក្រុង Hwaseong នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ខែមិថុនា។ នៅពេលកើតហេតុ ក្នុងរោងចក្រ Aricell បានផ្ទុកនូវអាគុយចំនួន៣៥ ០០០ នៅជាន់ទី២របស់ខ្លួន ដែលជាកន្លែងត្រួតពិនិត្យ និងវេចខ្ចប់អាគុយ។
ដោយសារតែអាគុយលីចូម (lithium) អាចមានប្រតិកម្មខ្លាំងជាមួយទឹក ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវប្រើខ្សាច់ស្ងួតដើម្បីពន្លត់ភ្លើង ដែលត្រូវចំណាយពេលជាច្រើនម៉ោងទើបអាចគ្រប់គ្រងបាន។ ជនរងគ្រោះភាគច្រើនជាពលករបរទេសមកពីប្រទេសចិន និងឡាវ។
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសឈានមុខគេក្នុងការផលិតអាគុយលីចូម ដែលប្រើប្រាស់ក្នុងរបស់របរជាច្រើនរាប់ចាប់ពីរថយន្តអគ្គិសនីរហូតដល់កុំព្យូទ័រយួរដៃ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


