ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌានាំទាំងសត្វក្រពើ រីឯអ្នកស្លាប់កើនដល់៣៦នាក់
ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានកើនឡើងដល់៣៦នាក់ ខណៈទន្លេ Vishwamitri ហូរហៀរនាំដោយទាំងសត្វក្រពើទៅជាមួយផងបង្កឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោអំពីសុវត្ថិភាពរបស់ពួកគេ។

ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកមួយចំនួននៃរដ្ឋGujarat រយៈពេលបួនថ្ងៃជាប់គ្នា បានបង្កទៅជាទឹកជំនន់ភ្លាមៗនិងធ្ងន់ធ្ងរ។ យោងតាមមន្ត្រី ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងស្រុកដែលរងផលប៉ះពាល់កំពុងដំណើរការ ក្នុងនោះមនុស្សជិត ១៨០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ហើយជាង៤០០០០នាក់បានផ្លាស់ប្តូរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងនេះ។
ទោះបីជាជំនន់ទឹកភ្លៀងដូចជារាងស្រាកស្រាន្តបន្តិចក៏ដោយ ប៉ុន្តែមានការប្រឈមជាមួយនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ទំនាបនៅតែមានទំហំធំ បន្ទាប់ពីទន្លេ Vishwamitri ដែលហូរកាត់ទីក្រុងនេះបានហក់ឡើងខ្លាំងបណ្ដាលឲ្យលិចនៅតំបន់លំនៅឋាន ដោយលិចអគារ ផ្លូវ និងយានយន្ត។
ជាមួយគ្នានេះការលិចលង់ និងការជន់លិចត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន បន្ទាប់ពីទឹកពីអាងស្តុកទឹក Ajwa និងអាងស្តុកទឹក Pratappura ត្រូវបានបញ្ចេញទៅក្នុងទន្លេ Vishwamitri ខណៈក្រុមមន្ត្រីបាននិយាយថា អាងស្តុកទឹក និងទំនប់ចំនួន ១៤០និងទន្លេចំនួន២៤នៅក្នុងរដ្ឋបានកំពុងហូរលើសពីសញ្ញាគ្រោះថ្នាក់។

កាលពីថ្ងៃពុធ តំបន់ Saurashtra ដូចជា Devbhumi Dwarka, Jamnagar, Rajkot និង Porbandar បានទទួលទឹកភ្លៀងពី ៥០ទៅ២០០មីលីម៉ែត្រក្នុងរយៈពេល១២ម៉ោង។ ចំណែកតំបន់ Bhanvad taluka បានទទួលទឹកភ្លៀងកម្ពស់១៨៥មីលីម៉ែត្រក្នុងអំឡុងពេលនេះ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋនេះ ខណៈភ្លៀងក៏បានរំខានដល់ការធ្វើចរាចរណ៍របស់យានយន្ត សេវារថភ្លើង និងប្រតិបត្តិការហោះហើរក្នុងរដ្ឋនេះផងដែរ។
ចំពេលមានភ្លៀងធ្លាក់ខ្លាំង ក៏មានការប្រឈមនឹងការគំរាមកំហែងមិនធម្មតាពីសត្វក្រពើផងដែរ ដោយសារទន្លេ Vishwamitri ជាជម្រករបស់សត្វក្រពើ៣០០ក្បាល កំពុងហូរហៀរ ដែលទឹកអាចនាំឱ្យសត្វល្មូនទាំងនេះ ចូលទៅតាំងទីលំនៅរបស់មនុស្ស បង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ខណៈកាលពីថ្ងៃព្រហស្បតិ៍ ក្រពើជាច្រើនក្បាលត្រូវបានគេប្រទះឃើញដេកនៅលើដំបូលផ្ទះ និងតាមដងផ្លូវនានា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


