ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ត្រូវការបរទេសចូលទៅវិនិយោគ១០០ពាន់លានដុល្លារ ទើបជួយដល់កំណើនសេដ្ឋកិច្ចបាន
ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកត្រូវការការវិនិយោគបរទេសប្រមាណ ១០០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំនៃកំណើនសេដ្ឋកិច្ច ៨ភាគរយ ខណៈអត្រាបច្ចុប្បន្នគឺនៅត្រឹម ៤ភាគរយប៉ុណ្ណោះ។

ការលើកឡើងរបស់លោក Masoud Pezeshkian ដែលទើបជាប់ឆ្នោតកាលពីខែកក្កដា បានធ្វើឡើងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍រដ្ឋជាលើកដំបូងកាលពីថ្ងៃសៅរ៍ទី៣១ខែសីហា។
លោក Pezeshkian បានបន្ថែមថា អ៊ីរ៉ង់ត្រូវការរហូតដល់ ២៥០ពាន់លានដុល្លារ ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ប៉ុន្តែជាងពាក់កណ្តាលគឺអាចរកបានពីធនធានក្នុងស្រុកតែប៉ុណ្ណោះ។
អ្នកជំនាញបានលើកឡើងថា កំណើន GDP ៨ភាគរយនេះនឹងកាត់បន្ថយអតិផរណា២ខ្ទង់ និងអត្រាអត់ការងារធ្វើនៅក្នុងប្រទេសអ៊ីរ៉ង់។
អង្គភាព និងបុគ្គលរាប់រយនាក់ក្នុងប្រទេសអ៊ីរ៉ង់ រាប់ចាប់ពីធនាគារកណ្តាល និងមន្ត្រីរដ្ឋាភិបាល រហូតដល់អ្នកផលិតយន្តហោះគ្មានមនុស្សបើក និងអ្នកប្តូរប្រាក់ បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិរួចមកហើយ ដែលភាគច្រើននៃពួកគេត្រូវបានចោទប្រកាន់ថាបានគាំទ្រជាសម្ភារៈដល់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្រុមសកម្មប្រយុទ្ធហេសបូឡា និងក្រុមហ៊ូធី។
លោក Pezeshkian នៅក្នុងបទសម្ភាសន៍បានត្អូញត្អែរអំពីការដាក់ទណ្ឌកម្ម ហើយបាននិយាយថា រដ្ឋបាលរបស់លោកមានផែនការកាត់បន្ថយអតិផរណាដែលកំពុងកើតមានលើសពី ៤០ភាគរយជារៀងរាល់ឆ្នាំ ដោយបង្កើនទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងបញ្ចៀសនូវផលប៉ះពាល់នៃទណ្ឌកម្មដែលបានដាក់មកលើសេដ្ឋកិច្ចអ៊ីរ៉ង់។
លោក Pezeshkian បានបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេសនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយលោកនឹងហោះហើរទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២២-២៣ ខែកញ្ញា។
លោកបាននិយាយថា ខណៈពេលដែលលោកនៅទីក្រុងញូវយ៉ក លោកនឹងជួបជាមួយប្រជាជនអ៊ីរ៉ង់នៅទីនោះដើម្បីអញ្ជើញពួកគេឲ្យវិនិយោគនៅប្រទេសកំណើតរបស់ពួកគេ។
ក្នុងចំណោមជនជាតិអ៊ីរ៉ង់រស់នៅបរទេសជាង ៨លាននាក់ មានជនជាតិអ៊ីរ៉ង់ ១,៥លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានជួបការលំបាកចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ និងប្រកាសដាក់ទណ្ឌកម្មអ៊ីរ៉ង់បន្ថែមទៀត។
លោក Pezeshkian ធ្លាប់បាននិយាយក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងព្យាយាមធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរដំណើរការឡើងវិញ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?