ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមប្ដូរគោលការណ៍នុយក្លេអ៊ែរ ដោយសារការលូកដៃកាន់តែខ្លាំងរបស់លោកខាងលិច
ប្រទេសរុស្សី នឹងកែប្រែគោលការណ៍របស់ខ្លួនលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនអះអាងថាជាការលូកដៃរបស់លោកខាងលិចកាន់តែខ្លាំងឡើងនៅក្នុងជម្លោះរវាងក្រុងមូស្គូ និងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS កាលពីថ្ងៃទី១ខែកញ្ញា។
លោក Sergei Ryabkov បានរៀបរាប់ពីបច្ចុប្បន្នភាពនៃការដាក់ពង្រាយកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ដោយនិយាយថា៖ «ការងារនេះស្ថិតក្នុងដំណាក់កាលទៅមុខ ហើយមានចេតនាច្បាស់លាស់ក្នុងការបង្កើតការកែតម្រូវ (ចំពោះគោលការណ៍នុយក្លេអ៊ែរ) ដែលបង្កឡើងក្នុងចំណោមបញ្ហាផ្សេងៗទៀតដោយការពិនិត្យមើល និងការវិភាគនៃការវិវឌ្ឍនៃជម្លោះនាពេលថ្មីៗនេះ»។
លោក Rybakov បានបន្ថែមថា ការផ្លាស់ប្តូរនេះគឺ «ជាប់ពាក់ព័ន្ធជាមួយនឹងដំណើរកើនឡើងនៃសត្រូវលោកខាងលិច» របស់រុស្ស៊ី នៅក្នុងជម្លោះអ៊ុយក្រែន ដែលវិមានក្រឹមឡាំងចាត់ទុកថាជា «ប្រតិបត្តិការយោធាពិសេស»។ យ៉ាងណា លោក Rybakov មិនបានបញ្ជាក់លម្អិតពីពេលវេលាជាក់លាក់ថាតើកំណែទម្រង់គោលការណ៍នុយក្លេអ៊ែរនឹងបញ្ចប់នៅពេលណានោះទេ។
លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ធ្លាប់បានកែប្រែគោលការណ៍នុយក្លេអ៊ែរម្ដងរួចមកហើយកាលពីឆ្នាំ២០២០។ គោលការណ៍នោះ បានចែងថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរជា «មធ្យោបាយនៃការរារាំង» នៅក្នុងព្រឹត្តិការណ៍រងការវាយប្រហារដោយនុយក្លេអ៊ែរពីសត្រូវ ឬក៏ការវាយប្រហារដោយមិនប្រើនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋ។
ប៉ុន្តែចាប់តាំងពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ សមាជិកមន្ត្រីរុស្ស៊ីបានជំរុញឲ្យលោក ពូទីន ផ្លាស់ប្តូរគោលការណ៍នេះ ដើម្បីកាត់បន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរកុំឲ្យមានការថ្នាំងថ្នាក់ពីលោកខាងលិច។
មេដឹកនាំរុស្ស៊ី បាននិយាយថា គោលការណ៍នេះអាចកែប្រែ ដោយផ្អែកលើស្ថានភាពពិភពលោកដែលកំពុងវិវឌ្ឍ។
រដ្ឋាភិបាលក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិចថាបានប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍របស់ខ្លួននៅក្នុងសង្គ្រាមដើម្បីប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានបដិសេធការចោទប្រកាន់របស់រុស្ស៊ី ហើយនិយាយថា ពួកគេជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងសង្រ្គាមឈ្លានពានបែបអាណានិគមដោយរុស្ស៊ីតែប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


