Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់​ដោយសារ​ទឹកជំនន់នៅ​ស៊ូដង់កើនដល់​១៧៣​​នាក់​ និង​ប៉ះពាល់​១៧ម៉ឺន​នាក់​

បានផុស

នៅ

ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ជំនន់​ក្នុង​ប្រទេស​ស៊ូដង់​បាន​ឆក់​យក​ជីវិត​មនុស្ស ១៧៣ នាក់ និង​របួស ៥០៥ នាក់ ចាប់​តាំង​ពី​ដើម​រដូវ​វស្សា​ក្នុង​ខែ​មិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០២ខែកញ្ញានេះ។

(រូបភាព ៖ CFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលស៊ូដង់បានឱ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់រដ្ឋចំនួន១១​ក្នុង​ចំណោម​រដ្ឋទាំង​១៨របស់ប្រទេសស៊ូដង់ ដោយបានបំផ្លាញផ្ទះចំនួន១៨៦៦៥ខ្នង និងធ្វើឱ្យខូចខាតដល់ផ្ទះ១៤៩៤៧ ខ្នងផ្សេងទៀត។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហាក៏បានកត់សម្គាល់ផងដែរថាជនជាតិស៊ូដង់ជាង១៧០០០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់។

នៅក្នុងរដ្ឋ Kassala ទឹកជំនន់ពីទន្លេ Gash បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដីកសិកម្ម និងផ្ទះសម្បែង ខណៈការបាក់ទំនប់ Arbaat នៅជិតកំពង់ផែស៊ូដង់កាលពីថ្ងៃទី ២៥ ខែសីហាបានធ្វើឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦០ នាក់បានស្លាប់និងបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះ។

(រូបភាព ៖ Xinhua)

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានចាប់ផ្តើមចែកចាយជំនួយស្បៀងអាហារនៅក្នុងតំបន់ Darfur របស់ប្រទេសស៊ូដង់ ដោយមានរថយន្តដឹកទំនិញ ១១៣៤តោន សម្រាប់មនុស្សប្រមាណ ២៨០០០០ នាក់ បានឆ្លងកាត់ពីប្រទេសឆាដ ទៅកាន់ទីក្រុង Darfur បន្ទាប់ពីមានការពន្យារពេលដោយសារទឹកជំនន់។

គួរបញ្ជាក់ថាប្រទេសស៊ូដង់ជួបប្រទះនឹងគ្រោះទឹកជំនន់ប្រចាំឆ្នាំចាប់ពីខែមិថុនាដល់ខែតុលា ប៉ុន្តែភ្លៀងឆ្នាំនេះបានរួមផ្សំនឹងការលំបាកដែលប្រទេសមួយកំពុងប្រឈមមុខជាមួយនឹងជម្លោះដ៏រ៉ាំរ៉ៃរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ដែលបានរុញច្រានប្រទេសនេះទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត៕

(រូបភាព ៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម