ព័ត៌មានអន្ដរជាតិ
លោក Zelenskiy ស្នើកាណាដា ជួយបញ្ចុះបញ្ចូលលោកខាងលិចឲ្យអ៊ុយក្រែនអាចវាយចូលជ្រៅនៅរុស្ស៊ី
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើឲ្យនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បង្កើនការគាំទ្រក្នុងចំណោមដៃគូលោកខាងលិចរបស់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យមានការវាយប្រហារកាន់តែជ្រៅលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី។

លោក Zelenskiy បានជំរុញឲ្យលោក Trudeau បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឲ្យផ្តល់ «ការអនុញ្ញាតដល់អ៊ុយក្រែន និងមធ្យោបាយចាំបាច់ ដើម្បីវាយប្រហារគោលដៅយោធានៅលើទឹកដីនៃប្រទេសឈ្លានពាន»។
កាណាដា ដែលជាសមាជិកអង្គការណាតូ ហើយមានជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេបំផុតលើពិភពលោក បានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។
យោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau បានប្រាប់លោក Zelenskiy ថា ការវាយប្រហាររបស់រុស្ស៊ី បាន«ពង្រឹងបន្ថែមទៀតនូវការរួបរួមជាសកល និងដំណោះស្រាយសម្រាប់ការគាំទ្រអ៊ុយក្រែនក្នុងការចូលរួមជាអន្តរជាតិនាពេលខាងមុខ»។
លោក Zelenskiy បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនង Telegram ថា មេដឹកនាំទាំង២ក៏បានពិភាក្សាអំពីសន្និសីទមួយផងដែរ ដែលប្រទេសកាណាដានឹងត្រូវធ្វើជាម្ចាស់ផ្ទះលើប្រធានបទ «អ្នកទោស»។ សន្និសីទនេះគឺជាអ្វីដែលធ្លាប់លើកឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងកៀវកាលពីខែមិថុនា។
ការិយាល័យរបស់លោក Trudeau បានប្រកាសថា ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះនៅកម្រិតរដ្ឋមន្ត្រីការបរទេស។
បើយោងតាមប្រភពពីរដ្ឋធានី Ottawa របស់កាណាដា កិច្ចប្រជុំនេះទំនងជានឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខ៕
ដោយ៖ ឈាង
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


