ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់មេដឹកនាំកំពូលៗក្នុងបក្សលោក Imran Khan ខណៈហិង្សាផ្ទុះខ្លាំង
ប៉ូលិសប៉ាគីស្ថានបានចាប់ខ្លួនមេដឹកនាំកំពូលៗជាច្រើននាក់នៃគណបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រី Imran Khan ដែលកំពុងជាប់ពន្ធនាគារ ខណៈការចាប់ខ្លួននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីមនុស្សមួយចំនួនបានប៉ះទង្គិចជាមួយប៉ូលិសក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងអតីតនាយករដ្ឋមន្ត្រីរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ខែកញ្ញានេះ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្រោមការប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សានោះ គឺ លោក Gohar Khanប្រធានគណបក្ស Tehreek-e-Insaf នៃប្រទេសប៉ាគីស្ថាន។ វីដេអូដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បានបង្ហាញថា ប៉ូលិសចាប់ទាញគាត់ចេញពីរថយន្តមុននឹងវាយខ្នោះបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស។ ចំណែកមន្ត្រីបក្សកំពូលៗផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ជាច្រើនដង ប៉ុន្តែប៉ូលិសមិនបានបង្ហាញពីចំនួនមនុស្សជាក់លាក់ដែលត្រូវបានឃុំខ្លួននោះទេ។
មុនការចាប់ខ្លួននេះ អ្នកគាំទ្ររាប់ម៉ឺននាក់គាំទ្រអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងការបោះឆ្នោតដែលមិនគួរទុក្ខចិត្តបានក្នុងឆ្នាំ២០២២ និងការចាប់ខ្លួនក្រុមមេដឹកនាំបក្សប្រឆាំងនេះ បានបណ្តាលឱ្យមានអំពើហិង្សារីករាលដាល និងការដើរក្បួនតវ៉ាតាមផ្លូវដើម្បីទាមទារឱ្យមានការដោះលែងគាត់។ ការតវ៉ាទាំងនោះភាគច្រើនបានបង្កជាអំពើហិង្សា ដូចជាមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅលើមហាវិថីធំៗក្បែរទីប្រជុំជន Sanjrani ជាយក្រុងអ៊ីស្លាម៉ាបាដជាដើម។

ចំណែកនៅឯ Sanjrani មេដឹកនាំគណបក្ស PTI បានថ្លែងទៅកាន់ក្រុមបាតុករនៅក្នុងសុន្ទរកថាដែលបង្ហាញពីការឈឺចាប់ថា នឹងមានការតវ៉ាបន្ថែមទៀត ប្រសិនបើលោក Khan មិនត្រូវបានដោះលែងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះទេ។ អ្នកនាំពាក្យរបស់ លោក Khan បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ពួកគេបានបាត់ការទាក់ទងជាមួយលោក Khan និងមិនទាន់ដឹងច្បាស់ថាតើគាត់ត្រូវបានចាប់ខ្លួនឬក៏ចូលទៅលាក់ខ្លួននៅកន្លែងណាមួយនោះទេ។
គួរបញ្ជាក់ថា លោក Khan ប្រឈមនឹងផ្លូវច្បាប់មួយចំនួន ហើយត្រូវបានជាប់ពន្ធនាគារជិតមួយឆ្នាំបន្ទាប់ពីត្រូវបានកាត់ទោសក្នុងសំណុំរឿងពុករលួយ។ គាត់គឺជាគូប្រជែងដ៏សំខាន់របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន Shehbaz Sharif ហើយនៅតែជាឥស្សរជនដ៏មានប្រជាប្រិយមួយរូប បើទោះបីជាករណីទាំងនេះ ត្រូវបានរងការរិះគន់ក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


