ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានស្វាគមន៍ដែលអាមេរិកពន្យារពេលឈប់បាញ់ តែអ៊ីរ៉ង់មិនពេញចិត្ត!
លោក Shehbaz Sharif ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន បានចេញមុខមកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការសម្រេចចិត្តពន្យារពេលនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចចិត្តដ៏សំខាន់នេះគឺធ្វើឡើងតាមសំណើផ្ទាល់របស់ខាងភាគីប៉ាគីស្ថានតែម្តង។

ចុះផ្សាយថ្ងៃទី២២ខែមេសាឆ្នាំ២០២៦ សារព័ត៌មាន UNN បានឲ្យដឹងថា នៅក្នុងសារលិខិតមួយ លោក Sharif បានលើកឡើងក្នុងនាមខ្លួនលោកផ្ទាល់ និងក្នុងនាមលោកមេទ័ពធំ Syed Asim Munir ដោយអរគុណលោកត្រាំ ដែលយោគយល់ និងទទួលយកសំណើរបស់ប៉ាគីស្ថានក្នុងការបន្តសន្តិភាពបណ្តោះអាសន្ននេះ។ លោកក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមការឈប់បាញ់នេះ ហើយបន្តការចរចាគ្នាទៅមុខទៀត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ថ្ងៃអនាគត។
យ៉ាងណាមិញ បំណងល្អរបស់ប៉ាគីស្ថាន និងអាមេរិកហាក់បីដូចជាមិនបានធ្វើឲ្យភាគីអ៊ីរ៉ង់សប្បាយចិត្តឡើយ។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Mehdi Mohammadi ដែលជាទីប្រឹក្សារបស់ប្រធានសភាអ៊ីរ៉ង់ បាននិយាយរិះគន់យ៉ាងធ្ងន់ៗថា ការពន្យារពេលឈប់បាញ់នេះគឺគ្មានន័យអ្វីទាំងអស់សម្រាប់ពួកគេ។ លោកបានបន្ថែមទៀតថា ភាគីដែលកំពុងចាញ់ប្រៀបគឺមិនអាចមកកំណត់លក្ខខណ្ឌឲ្យអ្នកដទៃបានឡើយ ហើយលោកយល់ថា អ៊ីរ៉ង់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត។
ក្រៅពីការបដិសេធហើយនោះ មន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងបានចោទប្រកាន់ទៀតថា សកម្មភាពរបស់អាមេរិកគ្រាន់តែជាល្បិចកិច្ចកលដើម្បីទិញពេលវេលា សម្រាប់ត្រៀមខ្លួនបើកការវាយប្រហារដោយមិនឲ្យដឹងខ្លួនតែប៉ុណ្ណោះ។ សភាពការណ៍កាន់តែតានតឹងឡើង បន្ទាប់ពីមានព័ត៌មានថា អ៊ីរ៉ង់បានសម្រេចចិត្តឈប់ចរចាជាមួយអាមេរិកលើកិច្ចព្រមព្រៀងថ្មីៗ ខណៈដែលការពិភាក្សាគ្នាដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានពន្យារពេលទៅមុខដោយមិនទាន់មានកាលកំណត់ច្បាស់លាស់នៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


