ព័ត៌មានអន្ដរជាតិ
អ្នកទោសជិត៣០០នាក់រត់គេចខ្លួន ក្រោយបាក់ជញ្ជាំងគុកនៅនីហ្សេរីយ៉ា
ទឹកជំនន់ដ៏ធំ បានធ្វើឲ្យដួលរលំជញ្ជាំងពន្ធនាគារមួយកន្លែងក្នុងទីក្រុង Maiduguri នៅភាគឦសានប្រទេសនីហ្សេរីយ៉ា កាលពីដើមសប្តាហ៍មុន ដោយបណ្ដាលឲ្យអ្នកទោស២៨១នាក់រត់គេចខ្លួន។

លោក Umar Abubakar អ្នកនាំពាក្យទីភ្នាក់ងារមណ្ឌលកែប្រែនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសចំនួន៧នាក់ក្នុងចំណោមអ្នកទោសដែលរត់គេច ត្រូវបានចាប់ខ្លួនវិញនៅក្នុងប្រតិបត្តិការរបស់ភ្នាក់ងារសន្តិសុខ។
លោក Abubakar បានបន្ថែមថា៖ «ទឹកជំនន់បានធ្វើឲ្យបាក់ជញ្ជាំងនៃមណ្ឌលកែប្រែ រួមទាំងមជ្ឈមណ្ឌលសន្តិសុខថ្នាក់កណ្ដាល និងទីស្នាក់ការបុគ្គលិកនៅក្នុងទីក្រុង»។ លោកបានបន្តថា ប្រតិបត្តិការដើម្បីចាប់អ្នកទោសដែលនៅសេសសល់មកវិញកំពុងដំណើរការ។
ទីក្រុង Maiduguri គឺជារដ្ឋធានីនៃរដ្ឋ Borno ដែលកាលពីដើមសប្តាហ៍មុន បានទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទឹកជំនន់បានចាប់ផ្តើមនៅពេលដែលទំនប់មួយកន្លែងបានហៀរទឹកចេញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយបានបំផ្លាញសួនសត្វរបស់រដ្ឋ និងធ្វើឲ្យសត្វក្រពើ និងពស់រួចចូលទៅក្នុងសហគមន៍ដែលលិចទឹក។
បើយោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់ ទឹកជំនន់នៅនីហ្សេរីយ៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់ និងបានប៉ះពាល់ដល់ពលរដ្ឋ១លាននាក់ផ្សេងទៀត ដោយមនុស្សរាប់សិបម៉ឺននាក់ត្រូវបង្ខំចិត្តឲ្យចាកចេញពីផ្ទះសម្បែងចូលទៅរស់នៅក្នុងជំរុំភៀសខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


