ព័ត៌មានអន្ដរជាតិ
កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ
ភ្លៀងធ្លាក់ខ្លាំងជាង៨ម៉ោងកាលពីថ្ងៃអង្គារទី១៧ខែកញ្ញា បានជន់លិចកោះ Phu Quoc បណ្តាលឲ្យប្រជាពលរដ្ឋនិងអ្នកទេសចរ ជួបទុក្ខលំបាក។

តាមការចុះផ្សាយរបស់ VN Express, ដោយសារភ្លៀងធ្លាក់ខ្លាំងបែបនេះហើយ ទើបទឹកឡើងលឿន ហើយដងផ្លូវខ្លះ ត្រូវលិចជម្រៅដល់ទៅមួយម៉ែត្រឯណោះ ជាហេតុរំខានដល់ការធ្វើដំណើរនិងជីវិតរស់នៅរបស់ប្រជាជន។
ជុំវិញបញ្ហានេះដែរ អាជ្ញាធរកោះ Phu Quoc បានដាក់ពង្រាយកងកម្លាំង រួមមានប៉ូលិសនិងទាហាន ដើម្បីជួយជម្លៀសមនុស្សចេញពីតំបន់លិចលង់ខ្លាំង ហើយក៏ប្រុងជើងការ ដោះស្រាយករណីបន្ទាន់ណាមួយផងដែរ។
ស្របពេលជាមួយគ្នានោះ បើយោងតាមស្ថានីយ៍ឧតុនិយមនិងជលសាស្ត្រខេត្ត Kien Giang, ទឹកភ្លៀងត្រូវព្យាករថា នឹងបន្តធ្លាក់នៅប៉ុន្មានថ្ងៃទៀត ហើយអាចឈានដល់កម្រិត ៥ទៅ១០មិល្លីម៉ែត្រក្នុងមួយម៉ោង ខណៈតំបន់មួយចំនួនអាចលោតដល់ ២០មិល្លីម៉ែត្រក្នុងមួយម៉ោងឯណោះ។

មិនត្រឹមប៉ុណ្ណឹង ឆ្នេរសមុទ្រខេត្ត Kien Giang មានខ្យល់កន្ត្រាក់ល្បឿនពី៥០ទៅ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកសមុទ្រធំៗកម្ពស់១.៥ ទៅ៣ម៉ែត្រ។
ពាក់ព័ន្ធគ្រោះធម្មជាតិនៅវៀតណាមនេះផងដែរ បើងាកទៅមើលភាគខាងជើងវិញ អាជ្ញាធរនៅទីនោះបានចេញការព្រមានឲ្យពលរដ្ឋ ត្រូវត្រៀមលក្ខណៈជាមុន ព្រោះថា នៅចុងខែនេះ នឹងមានព្យុះ១ឬ២ទៀត វាយប្រហារ។

តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង កកើតខ្យល់ព្យុះចំនួនបីរួចទៅហើយ ដែលក្នុងចំណោមនោះ ព្យុះទីហ្វុង យ៉ាកជី មានឥទ្ធិពលខ្លាំងជាងគេ ដោយបោកបក់នៅខេត្ត ក្វាងនិញ។
លើសពីនេះ ឥទ្ធិពលព្យុះ យ៉ាកជី ថែមទាំងសម្លាប់មនុស្សចំនួន២៩២នាក់ និង៦៧នាក់បាត់ខ្លួន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ជន់លិចផ្ទះជាង ៧៣ ០០០ខ្នងនៅភាគខាងជើងទៀតផង ខណៈទីក្រុងហាណូយ ក៏រងគ្រោះធ្ងន់ធ្ងរដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះទីហ្វុង Talim កំពុងបង្កការជន់លិចកោះ Phu Quoc របស់ វៀតណាម

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?