ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់យក្សដោយជោគជ័យ
នៅថ្ងៃទី១៩ខែកញ្ញានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប៉ាលិស្ទិកប្រភេទថ្មី ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់យក្ស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃព្រហស្បតិ៍។
មីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើង មានឈ្មោះថា Hwasongpho-11-Da-4.5 មានបំពាក់ក្បាលគ្រាប់ទម្ងន់៤,៥តោន ដែលការបាញ់សាកល្បងបានធ្វើឡើងកាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា៖ «ការបាញ់សាកល្បងរបស់ខ្លួនមានគោលបំណងចង់បញ្ជាក់អំពីភាពត្រឹមត្រូវនៃការបាញ់ខ្នាតមធ្យមនៅរយៈចម្ងាយ៣២០គីឡូម៉ែត្រ និងថាមពលបំផ្ទុះនៃក្បាលគ្រាប់ខ្នាតយក្សជាមួយនឹងមីស៊ីលដែលបាញ់ចេញដោយប្រើក្បាលគ្រាប់ប្រភេទនេះ»។
KCNA បានបន្ថែមថា រដ្ឋបាលមីស៊ីលក្រុងព្យុងយ៉ាង ក៏បានបាញ់សាកល្បងមីស៊ីលគ្រូសផងដែរ ដែលបានធ្វើទំនើបកម្មឲ្យខ្លាំងជាងមុនសម្រាប់ការប្រើប្រាស់ក្នុងការប្រយុទ្ធ។ KCNA បានបញ្ជាក់ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមដឹកនាំការបាញ់សាកល្បងមីស៊ីលនេះ ហើយបានបង្ហាញការពេញចិត្តជាខ្លាំង។
លោក គីម បាននិយាយថា៖ «ស្ថានភាពនយោបាយ និងយោធា នៅក្នុងតំបន់ដែលកំពុងគំរាមកំហែងបរិស្ថានសន្តិសុខរដ្ឋនាពេលបច្ចុប្បន្ន បានចង្អុលបង្ហាញថា កិច្ចខំប្រឹងប្រែងបង្កើនសមត្ថភាពយោធាសម្រាប់ការការពារខ្លួនគួរតែជាកិច្ចការសំខាន់បំផុតសម្រាប់ប្រទេស»។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង JCS បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញថាមានការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅម៉ោងប្រហែល ៦និង៥០នាទីព្រឹក ចេញពីតំបន់ Kaechon ក្នុងខេត្ត South Phyongan ភាគខាងជើងក្រុងព្យុងយ៉ាង ហើយមីស៊ីលទាំងនោះបានបំផ្លាស់ទីក្នុងរយៈចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ។ យ៉ាងណាមិញ JCS ពុំបានផ្ដល់ព័ត៌មានលម្អិតថាកូរ៉េខាងជើងបាញ់មីស៊ីលប៉ុន្មានគ្រាប់ ឬក៏គ្រាប់ទាំងនោះធ្លាក់នៅឯណានោះទេ។
ក្បាលគ្រាប់យក្ស គឺជាអាវុធមួយនៅក្នុងចំណោមសព្វាវុធបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលលោក គីម ធ្លាប់បានប្រកាសអភិវឌ្ឍកាលពីពេលប្រជុំបក្សក្នុងឆ្នាំ២០២១ ហើយកាលណោះលោកក៏បានលើកឡើងអំពីការអភិវឌ្ឍផ្កាយរណបឈ្លបការណ៍យោធា និងមីស៊ីលប៉ាលិស្ទិកអន្តរទ្វីបដោយប្រើប្រភេទឥន្ធនៈរឹងផងដែរ។
កាលពីខែកក្កដា កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់សាកល្បងនូវមីស៊ីលបំពាក់ក្បាលគ្រាប់ច្រើនក្នុងពេលតែមួយ ប៉ុន្តែខាងយោធាកូរ៉េខាងត្បូងនៅពេលនោះ បានច្រានចោល ដោយនិយាយថា ការលើកឡើងនេះគឺជា «ការបោកប្រាស់» ពោលគឺការបាញ់សាកល្បងទទួលបរាជ័យ និងមីស៊ីលបានផ្ទុះនៅកណ្ដាលអាកាស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


