ព័ត៌មានអន្ដរជាតិ
ភូមិមួយនៅ វៀតណាម គ្រប់ផ្ទះសុទ្ធតែបុរសជាអ្នករ៉ាប់រ៉ងបាយទឹកជូនប្រពន្ធ
កាលពីប៉ុន្មានថ្ងៃនេះ គណនី TikTok របស់បុរសម្នាក់នៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម បានបង្ហោះឃ្លិបបង្ហាញពីបរិយាកាស ជុំវិញភូមិដែលគ្រប់ផ្ទះឃើញបុរសកំពុងរៀបចំចានបាយសម្រាប់គ្រួសារ។ ភ្លាមៗនោះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតជាច្រើន ជាពិសេសនារី។
បើតាមម្ចាស់វីដេអូឃ្លិប បានឲ្យដឹងថា គាត់ទើបតែរៀបចំចានបាយរួចរាល់ ហើយកំពុងរង់ចាំប្រពន្ធមកផ្ទះហូប។ ពេលកំពុងរង់ចាំ គាត់បានព្យាយាមដើរជុំវិញភូមិ ហើយថតឃ្លិបឲ្យអ្នករាល់គ្នាមើល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅគ្រប់ផ្ទះឃើញបុរសៗរៀបចំតុអាហារពេលល្ងាច មិនមែនស្រ្តីដូចធម្មតាទេ។

ថាសបាយសាមញ្ញជាមួយចានដែលធ្លាប់ស្គាល់មើលទៅគួរឲ្យទាក់ទាញអ្នកទស្សនា។ គ្រួសារខ្លះញ៉ាំស្ងោរ ត្រីចៀនជាមួយសាច់ស្ងោរ គ្រួសារខ្លះញ៉ាំស៊ុបមឹក ចម្អិនជាមួយបន្លែ សាច់អាំង មុខម្ហូបដែលធ្លាប់ស្គាល់ពីគ្រួសារនៅជនបទ ធ្វើឲ្យមនុស្សជាច្រើននឹកឃើញដល់ពុកម៉ែបងប្អូន អាហាររបស់គ្រួសារពួកគេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅទីនេះគឺថា ជំនួសឲ្យស្ត្រីនិងម្តាយធ្វើម្ហូបប្រចាំថ្ងៃនៅក្នុងភូមិនេះ គឺជាឪពុកឬក្រុមបុរស។ នេះធ្វើឲ្យ មនុស្សជាច្រើនមានអារម្មណ៍រំភើបយ៉ាងខ្លាំង ខណៈដែលស្ត្រីជាច្រើន ថែមទាំងសុំបញ្ជូនប្តីរបស់ពួកគេទៅសិក្សារៀនស្វែងយល់ថែមទៀតផង។
យោងតាមមនុស្សជាច្រើននៅខេត្តភាគខាងជើង នៅកន្លែងជាច្រើន ឪពុកគឺជាមេចុងភៅនៅក្នុងគ្រួសារ ហើយជំនាញធ្វើម្ហូបរបស់ពួកគេក៏ល្អ និងគួរឲ្យគោរពផងដែរ។ នោះហើយជាមូលហេតុដែលនៅកន្លែងជាច្រើន ទទួលទានអាហាររួមគ្នាសម្រាប់គ្រួសារទាំងមូល ឬសូម្បីតែនៅក្នុងកិច្ចប្រជុំ និងពិធីមង្គលការ មនុស្សតែងតែឃើញបុរសជាឪពុក និងកូនប្រុសនៅក្នុងផ្ទះបាយ។ ចំណែកម្តាយនិងយាយតា ធ្វើតែការងារចិញ្ចឹមដូចជារើសបន្លែ លាងសាច់តែប៉ុណ្ណោះ។
នេះជាចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងជីវិតរបស់មនុស្សជាច្រើននៅខេត្តភាគខាងជើង។ ជាការពិតណាស់ វាមិនចាំបាច់ដោយសារតែស្ត្រី ឬម្តាយមិនចេះធ្វើម្ហូបនោះទេ វាគ្រាន់តែជាទម្លាប់មួយដែលត្រូវបានរក្សាទុកក្នុងជីវិតរបស់មនុស្សប៉ុណ្ណោះ ហើយនេះក៏ធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍រំភើប និងសរសើរផងដែរបុរសៗក្នុងភូមិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នារី ជប៉ុន ដាច់ចិត្តកែសម្ផស្ស២០ដង ព្រោះឈឺចាប់នឹងពាក្យគេមើលងាយពេក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


