ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត
ក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ YTN កាលពីថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤, ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានព្រមានថា ប្រទេសកូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី អំឡុងពេលសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែវិច្ឆិកា។
លោក Shin អះអាងថា គ្មានអ្វីជាបញ្ហាចោទឡើយ បើមេដឹកនាំ គីម ជុងអ៊ុន សម្រេចចិត្តធ្វើតេស្តនុយក្លេអ៊ែរលើកទី៧មែន ព្រោះថា ទីក្រុងព្យុងយ៉ាង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះ ហើយពួកគេអាចបាញ់សាកល្បងគ្រប់ពេលដែលពួកគេចង់។
លោក Shin បានព្រមានបែបនេះដោយសំអាងទៅលើដំណើរចុះត្រួតពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកាលពីដើមខែនេះ។ លោក Shin មានជំនឿចិត្តថា កូរ៉េខាងជើង កំពុងព្យាយាមទាញចំណាប់អារម្មណ៍ពីពិភពលោក ឲ្យងាកមកផ្តោតការយកចិត្តទុកដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ អំឡុងពេលអាមេរិកបោះឆ្នោត។
ការព្រមានរបស់លោក Shin នេះទៀតសោត កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋាភិបាលក្រុងព្យុងយ៉ាង អះអាងពីជោគជ័យនូវការបាញ់សាកល្បងមីស៊ីលប៉ាលិស្ទិកប្រភេទថ្មី ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់យក្ស។
តាមការចុះផ្សាយរបស់ KCNA, មីស៊ីលប្រភេទថ្មីរបស់កូរ៉េខាងជើង ឈ្មោះ Hwasongpho-11-Da-4.5 មានបំពាក់ក្បាលគ្រាប់ទម្ងន់៤.៥តោន ហើយការបាញ់សាកល្បងនេះ មានគោលបំណងបញ្ជាក់អំពីភាពត្រឹមត្រូវនៃការបាញ់ខ្នាតមធ្យមនៅរយៈចម្ងាយ៣២០គីឡូម៉ែត្រ និងថាមពលបំផ្ទុះនៃក្បាលគ្រាប់ខ្នាតយក្សជាមួយនឹងមីស៊ីលដែលបាញ់ចេញដោយប្រើក្បាលគ្រាប់ប្រភេទនេះ។
ក្បាលគ្រាប់យក្ស គឺជាអាវុធមួយនៅក្នុងចំណោមសព្វាវុធបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលលោក គីម ធ្លាប់ប្រកាសអភិវឌ្ឍអំឡុងកិច្ចប្រជុំបក្សក្នុងឆ្នាំ២០២១ ហើយកាលណោះលោកក៏បានលើកឡើងអំពីការអភិវឌ្ឍផ្កាយរណបឈ្លបការណ៍យោធា និងមីស៊ីលប៉ាលិស្ទិកអន្តរទ្វីបដោយប្រើប្រភេទឥន្ធនៈរឹងផងដែរ។
លើសពីនេះ នៅខែកក្កដា កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនទទួលជោគជ័យក្នុងការបាញ់សាកល្បងនូវមីស៊ីលបំពាក់ក្បាលគ្រាប់ច្រើនក្នុងពេលតែមួយ ប៉ុន្តែពេលនោះខាងយោធាកូរ៉េខាងត្បូង បានច្រានចោល ដោយនិយាយថា ការលើកឡើងនេះគឺជា «ការបោកប្រាស់» ពោលគឺការបាញ់សាកល្បងទទួលបរាជ័យ និងមីស៊ីលបានផ្ទុះនៅកណ្ដាលអាកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់យក្សដោយជោគជ័យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


