ព័ត៌មានអន្ដរជាតិ
រន្ធត់! កុមារជិត ៤០នាក់ លង់ទឹកស្លាប់ក្នុងពិធីបុណ្យសាសនានៅ ឥណ្ឌា
ជាព័ត៌មានដ៏រន្ធត់នៅភាគខាងជើងប្រទេសឥណ្ឌា ដែលកុមារចំនួន៣៧នាក់និងមនុស្សធំ៧នាក់ បានលង់ទឹកស្លាប់អំឡុងពេលចូលរួមពិធីបុណ្យ Jivitputrika នៃសាសនាហិណ្ឌូ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៧ខែកញ្ញឆ្នាំ២០២៤, តួលេខមនុស្សបាត់បង់ជីវិតត្រូវគេប្រមូលបាននៅសង្កាត់ចំនួន១៥នៃរដ្ឋ Bihar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយចំពោះមូលហេតុនៃការស្លាប់ គឺដោយសារតែពួកគេធ្វើពិធីសាសនាចុះមុជទឹកពិសិដ្ឋក្នុងទន្លេឬស្រះ។

ប្រភពមិនច្បាស់ការណ៍មួយបានបង្ហើបថា អ្នកចូលរួមពិធីបាននាំគ្នាចុះមុជទឹក ហើយកម្ពស់ទឹកទន្លេហក់ឡើងភ្លាមៗ ទើបបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍, តួលេខមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែម ព្រោះថា នៅមានមនុស្សមួយចំនួនទៀត បាត់ខ្លួនរកមិនទាន់ឃើញ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌាអំឡុងពិធីបុណ្យធំៗគឺមិនមែនជារឿងចម្លែកឡើយ ព្រោះថាតែងតែមានមនុស្សយ៉ាងច្រើនកុះករ ប្រមូលផ្តុំយ៉ាងចង្អៀត ហើយមិនសូវប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពទេ។
ជាក់ស្តែង កាលពីខែកក្កដា មនុស្សយ៉ាងតិច១២១នាក់ បានបាត់បង់ជីវិតក្នុងពិធីបុណ្យសាសនាមួយនៅរដ្ឋ Uttar Pradesh ភាគខាងជើង។ ចំណែកក្នុងឆ្នាំ២០១៨ មនុស្សជិត៦០នាក់ ក៏ស្លាប់ផងដែរ បន្ទាប់ពីរថភ្លើងបុករះហ្វូងមនុស្សដែលកំពុងចូលរួមការប្រារព្ធពិធីបុណ្យ Dusshera នៃសាសនាហិណ្ឌូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌារកឃើញករណីឆ្លងជំងឺអុតស្វាដំបូង ខណៈវិធានការតឹងរឹងត្រូវបានដាក់ចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


