ព័ត៌មានអន្ដរជាតិ
កូឡុំប៊ីជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាជាថ្មីសម្លាប់យោធា៨នាក់
ទាហានកូឡុំប៊ី៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកពួកគេក្នុងបេសកកម្មមនុស្សធម៌នៅជិតព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី៣០ខែកញ្ញានេះ។

លោកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើបណ្តាញសង្គម X ថា កងទ័ពអាកាសបានរកឃើញឧទ្ធម្ភាគចក្រនេះ បន្ទាប់ពីការរុករកនៅតំបន់ជនបទមួយក្នុងក្រុង Cumaribo និងមិនមានអ្នកនៅរស់រានមានជីវិតក្នុងហេតុការណ៍នេះនោះទេ ខណៈរូបភាពចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ី បង្ហាញពីបំណែកយន្តហោះដែលឆេះនៅកណ្តាលវាលស្មៅ។ គ្រួសាររបស់ជនរងគ្រោះកំពុងទទួលបានការគាំទ្រ ខណៈបេសកកម្មសង្គ្រោះកំពុងដំណើរការ។
គួរបញ្ជាក់ថា វាមិនមែនជាការធ្លាក់យន្តហោះយោធាលើកទីមួយទេនៅឆ្នាំនេះក្នុងប្រទេសកូឡុំប៊ី ដោយកាលពីកាលពីខែមេសា ទាហាន៩នាក់ត្រូវបានសម្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់នៅភាគខាងជើងរបស់ប្រទេស ហើយនៅក្នុងខែកុម្ភៈមនុស្ស៤នាក់ផ្សេងទៀតបានស្លាប់នៅពេលដែលយន្តហោះចម្បាំង Black Hawk បានធ្លាក់នៅតាមផ្លូវទៅកាន់មូលដ្ឋានអាកាសមួយនៅព្រំដែនជាមួយប្រទេសប៉ាណាម៉ា។ លើសពីនេះ មន្ត្រីប៉ូលិស៥នាក់ក៏បានស្លាប់ផងដែរនៅក្នុងខែកុម្ភៈនៅក្នុងហេតុករណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយព្យនាយកដ្ឋាន Antioquia។
ទោះបីជាក្រុមប្រដាប់អាវុធកំពុងធ្វើសង្រ្គាមដណ្តើមយកទឹកដី និងអំណាចជាមួយយោធានៅក្នុងតំបន់ជាច្រើននៃប្រទេស កូឡុំប៊ី ប៉ុន្តែពួកគេមិនត្រូវបានគេស្តីបន្ទោសចំពោះការធ្លាក់យន្តហោះណាមួយពីមុននោះទេ ខណៈអ្នកវិភាគមួយចំនួនមានការសង្ស័យទៅលើការខូចខាតសម្ភារៈយោធា ដែលទំនងជាបណ្ដាលមកពីក្រុមប្រដាប់អាវុធទាំងនោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


