ព័ត៌មានអន្ដរជាតិ
លោក Netanyahu រិះគន់ការអំពាវនាវរបស់បារាំងឲ្យហាមឃាត់ការផ្ដល់សព្វាវុធឲ្យអ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ជុំវិញការអំពាវនាវរបស់លោកឲ្យបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា។

លោក Macron បានប្រាប់វិទ្យុ France Inter ថា៖ «រឿងអាទិភាពគឺយើងត្រឡប់ទៅរកដំណោះស្រាយនយោបាយវិញ គឺថាយើងឈប់ផ្តល់អាវុធដើម្បីប្រយុទ្ធនៅហ្គាហ្សា»។
នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់លោក ចំពោះជម្លោះនៅតំបន់ហ្គាហ្សា ទោះបីជាមានការអំពាវនាវឲ្យមានបទឈប់បាញ់ក៏ដោយ ហើយលោកក៏បានរិះគន់ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងប្រទេសលីបង់ផងដែរ។
លោក Netanyahu បានឆ្លើយតបថា៖ វាជារឿង «អាម៉ាស់ចំពោះពួកគេ» ដោយសំដៅទៅលើលោក Macron និងមេដឹកនាំលោកខាងលិចផ្សេងទៀត ដែលបានអំពាវនាវឲ្យមានអ្វីដែលលោកបានពិពណ៌នាថាជាការហាមឃាត់អាវុធចំពោះអ៊ីស្រាអែល។
លោក Netanyahu បាននិយាយថា៖ «អ៊ីស្រាអែលនឹងឈ្នះដោយមានឬក៏គ្មានការគាំទ្ររបស់ពួកគេ» ដោយបន្ថែមថា ការអំពាវនាវឲ្យមានការហាមឃាត់អាវុធគឺជា «រឿងគួរឲ្យអាម៉ាស់»។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងមួយ ដែលចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក Macron បានប្រកាសថា៖ «បារាំងមិនបានផ្តល់អាវុធណាមួយ ដល់អ៊ីស្រាអែលនោះទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថានឹងគ្មាននរណាស្ដាប់យើងទេ។ ខ្ញុំយល់ឃើញថា វាជាកំហុសមួយ រួមទាំងសន្តិសុខរបស់អ៊ីស្រាអែល»។ លោកបានបន្តទៀតថា ជម្លោះកំពុងឈានទៅរក «ការស្អប់ខ្ពើម»។
លោក Macron ក៏បាននិយាយផងដែរថា ការជៀសវាងការកើនឡើងភាពតានតឹងនៅក្នុងប្រទេសលីបង់ គឺជា «អាទិភាព» ហើយថា «លីបង់មិនអាចក្លាយជាតំបន់ហ្គាហ្សាថ្មីបានឡើយ»។
ការិយាល័យរបស់លោក Netanyahu បានឆ្លើយតបដោយប្រកាសថា ប្រទេសណាដែលមិនឈរជាមួយអ៊ីស្រាអែល គឺកំពុងគាំទ្រអ៊ីរ៉ង់ និងបក្ខពួករបស់អ៊ីរ៉ង់។
លោក Netanyahu បានរៀបរាប់ថា៖ «នៅពេលដែលអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងកម្លាំងនៃអំពើព្រៃផ្សៃដែលដឹកនាំដោយអ៊ីរ៉ង់ ប្រទេសស៊ីវិល័យទាំងអស់គួរតែឈរយ៉ាងរឹងមាំនៅខាងភាគីអ៊ីស្រាអែល។ ផ្ទុយទៅវិញ ប្រធានាធិបតី Macron និងមេដឹកនាំលោកខាងលិចផ្សេងទៀត ឥឡូវនេះកំពុងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល»។
ការិយាល័យរបស់លោក Macron ក្រោយមកបាននិយាយថា ប្រទេសបារាំងគឺជា «មិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល» ដោយបន្ថែមថា ប្រតិកម្មរបស់លោក Netanyahu គឺ «ហួសហេតុ និងផ្តាច់ចេញពីមិត្តភាពរវាងបារាំង និងអ៊ីស្រាអែល»។
គួររំឭកថា ថ្ងៃចន្ទគឺជាគំរប់ខួបលើកទីមួយនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលបណ្ដាលឲ្យមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៤ម៉ឺននាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្រោយការវាយសងសឹកពីអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


