ព័ត៌មានអន្ដរជាតិ
លោក Netanyahu គំរាមតាមកម្ទេចក្រុមហេសបូឡាគ្រប់កន្លែង គ្មានត្រាប្រណីឡើយ
គ្រាន់តែក្រុមហេសបូឡា បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែលភ្លាម ស្រាប់តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចេញការព្រមានយ៉ាងក្តៅគគុកថា ទោះចលនាសកម្មប្រយុទ្ធលីបង់មួយនេះទៅដល់ទីណាក៏ដោយ អ៊ីស្រាអែល នឹងកម្ទេចឲ្យខ្ទេចដោយមិនត្រាប្រណីឡើយ។

យន្តហោះគ្មានមនុស្សបើករបស់ក្រុមហេសបូឡា បានបើកការវាយប្រហារកាលពីថ្ងៃទី១៣ខែតុលា ដោយសម្លាប់ទាហាន៤នាក់និង៦០នាក់រងរបួស នៅឯមូលដ្ឋានហ្វឹកហ្វឺនកងពល Golani ដោយអះអាងថា នេះគឺដើម្បីសងសឹកទៅនឹងការវាយឆ្មក់របស់អ៊ីស្រាអែល រួមទាំងការវាយប្រហារនៅសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស២២នាក់ នៅកណ្តាលទីក្រុងបេរូតផងដែរ។
ថ្លែងចេញពីមូលដ្ឋានដែលជាកន្លែងត្រូវវាយប្រហារ, លោក Netanyahu ប្រកាសថា «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងនឹងបន្តវាយប្រហារក្រុមហេសបូឡាដោយឥតប្រណីដៃទេ នៅគ្រប់កន្លែងក្នុងប្រទេសលីបង់។ យើងនឹងបន្តប្រយុទ្ធ យើងទទួលខុសត្រូវ តែយ៉ាងណាពេលនេះយើងសម្រេចបានលទ្ធផលសំខាន់ៗ ហើយនឹងបន្តសម្រេចបានច្រើនទៀត»។

ការគំរាមរបស់លោក Netanyahu កើតឡើងចំពេល យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគោលដៅនានាក្នុងប្រទេសលីបង់ រួមទាំងអគារមួយនៅភាគខាងជើងប្រទេសផងដែរ ដោយសម្លាប់មនុស្សចំនួន២១នាក់ទៀត។
សូមបញ្ជាក់ថា ក្រុមហេសបូឡា បានបន្តបាញ់រ៉ុកកែតនិងបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារភាគខាងជើងប្រទេសអ៊ីស្រាអែល ចាប់តាំងពីជម្លោះរវាងទីក្រុង Tel Aviv និងក្រុមហាម៉ាស ផ្ទុះឡើងក្នុងខែតុលាឆ្នាំ២០២៣ ហើយសង្កត់ធ្ងន់ថា ខ្លួននឹងបញ្ឈប់សកម្មភាពលុះត្រាតែតំបន់ហ្គាហ្សាស្ទ្រីប ទទួលបានបទឈប់បាញ់។

ក្រោយមក អ៊ីស្រាអែលក៏បង្កើនការវាយប្រហារលើគោលដៅក្រុម ហេសបូឡាក្នុងប្រទេសលីបង់វិញ ជាក់ស្តែងថ្មីៗនេះតែម្តង ដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសទៅលើទីតាំងជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលឲ្យUNដកទ័ពរក្សាសន្តិភាពចេញពីលីបង់ជាបន្ទាន់ ខណៈប្រទេស៤០ថ្កោលទោស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


