ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្រកាសឈប់បង្ហាញឈ្មោះ អ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុម
ក្រោយមន្ត្រីជាន់ខ្ពស់របស់ខ្លួនត្រូវអ៊ីស្រាអែល សម្លាប់ជាបន្តបន្ទាប់ ពេលនេះក្រុមហាម៉ាស ប្រកាសថា ខ្លួនលែងបង្ហាញអត្តសញ្ញាណអ្នកដែលនឹងត្រូវឡើងកាន់តំណែងជាមេក្រុមរបស់ខ្លួនទៀតហើយ។

សេចក្តីប្រកាសនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល បញ្ជាក់ពីការសម្លាប់ បេក្ខភាពមេក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តហាម៉ាស គឺលោក Hashem Safieddine នៅតំបន់ Dahieh ជាយក្រុងបេរូត នៃប្រទេសលីបង់។
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤, ក្រុមហាម៉ាស បញ្ជាក់យ៉ាងច្បាស់ ការសម្រេចចិត្តលាក់ការណ៍សម្ងាត់បែបនេះ គឺដោយសារតែហេតុផលសន្តិសុខ។
ចលនាប្រដាប់អាវុធមានមូលដ្ឋាននៅប៉ាឡេស្ទីនមួយនេះ មិនទាន់រកបានអ្នកជំនួសតំណែងមេក្រុមឡើយ ចាប់តាំងពីលោក Yahya Sinwar ត្រូវអ៊ីស្រាអែល យកជីវិតក្នុងការវាយប្រហារនៅទីក្រុង Rafah កាលពីសប្តាហ៍មុន។

គិតត្រឹមចុងខែតុលានេះ មានបុគ្គលជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហាម៉ាស ដែលត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ដោយក្នុងនោះមានដូចជា Yahya Sinwar, Saleh al-Arouri, Marwan Issa, Ayman Nofal, Jawad Abu Shamala, Zaher Jabarin និង Ismail Haniyeh។
ទោះបែបនេះក្តី ក្រុមហាម៉ាស នៅតែអះអាងថា ខ្លួននឹងបន្តធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ហើយមិនដោះលែងចំណាប់ខ្មាំងនៅសល់ប្រហែល១០០នាក់ដាច់ខាត ដរាបណាអ៊ីស្រាអែលមិនដកទ័ពចេញពីតំបន់ហ្គាហ្សា និងមិនដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់នៅក្នុងគុករបស់ខ្លួនទេនោះ។
យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុនថា ប្រសិនបើក្រុមហាម៉ាសមិនចុះចាញ់ទេ កងទ័ពរបស់លោកក៏មិនព្រមឈប់ដែរ ហើយនឹងបន្តប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើមេដឹកនាំហាម៉ាស់សំខាន់ប៉ុនា្មននាក់ត្រូវអ៊ីស្រាអែលសម្លាប់ដល់ពេលនេះ?
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


